មន្ត្រី​មន្ទីរ​ធនធានទឹក ខេត្តកំពង់ស្ពឺ​ម្នាក់​គាំងបេះដូង​ស្លាប់

កំពង់ស្ពឺ: មន្ត្រី​មន្ទីរ​ធនធានទឹក ខេត្តកំពង់ស្ពឺ​ម្នាក់ បាន​គាំងបេះដូង​ស្លាប់ ដោយសារតែ​ភ័យភ្លៀង​លាយឡំ​ផ្គរ​និង រន្ទះ​។ ហេតុការណ៍​គ្រោះធម្មជាតិ បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​៥​ព្រឹក ថ្ងៃទី​៤ ខែ វិច្ឆិកា ២០១៥ នេះ នៅក្នុង​មន្ទីរ​ធនធានទឹក ស្ថិត​ភូមិ​ត្បិះ ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​បើតាម​សម្តី​ស្ត្រី​ឈ្មោះ​ផល ចាន់ថន អាយុ​៤៧​ឆ្នាំ​មុខរបរ​មេផ្ទះ ជា​ប្រព​ន្ឋ​ជនរងគ្រោះឈ្មោះ​រស់ ម៉ូង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មន្ត្រី​មន្ទីរ​ធនធានទឹកខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​មាន​ជំងឺខ្សោយបេះដូង ឲ្យ​តែ​ឭសម្លេង​ក្ឌុង​ក្ឌាំង ខ្លាំងៗ​គាត់​តែងតែ​ភ័យ​។​

​អ្នក​ស្ត្រី​បាន​បន្តថា  កាលពី​យប់មិញ​មេឃ​ភ្លៀង​ខ្លាំង លាយឡំ​ផ្គរ​រន្ទះ​ផង គាត់​ឃើញ​ប្តីរបស់គាត់​ភ័យ​រញីរញ័រ តែ​គាត់​មិន​ចាប់អារម្មណ៍​ទេ ព្រោះ​រាល់ដង​គាត់​ធ្លាប់តែ​បែបនឹង ហើយក៏​នាំគ្នា​ចូលដេក​ទៅ​។ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​៥ ថ្ងៃទី​៤ វិច្ឆិកា នេះទើប​គាត់​ដឹងថា ប្តី​របស់គាត់​ស្លាប់​ក៏មាន​ការភ្ញាក់ផ្អើល​ឆោឡោ​​រាយការណ៍​ទៅ​សមត្ថ កិច្ច​ឲ្យ​ចុះមក​ពិនិត្យ​។​

​ក្រោយពី​ទ​ទួ​កបាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ពិនិត្យ​លើ​ខ្លួនសាកសព និង​កំណត់ហេតុ រួច​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ភ័យ​នឹង​សម្លេង​ផ្គរ​រន្ទះធ្វើ​ឲ្យ​គាំងបេះដូង​ស្លាប់ រួច​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រ​យ​សារ យកទៅ​ធ្វើបុណ្យ​តាមប្រពៃណី​៕​