ម៉ូតូ​២​គ្រឿង​បុក​គ្នា​របួសធ្ងន់​ម្នាក់ ស្រាល​៣​នាក់​នៅ​ស្រុក​ស្វាយទាប

​ខេត្តស្វាយរៀង​៖​យុវជន​ម្នាក់​រងរបួស​ធ្ងន់ និង​៣​នាក់​ទៀត​រងរបួស ខណៈដែល​ជួប​គ្រោះ​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិតក្នុង​ភូមិ​លាប ឃុំ​កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​។​

​បើតាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​វ៉ែ​វ ពណ៌​ស្លែ គ្មាន​ស្កាក​លេខ ជិះ​ឌុប​គ្មា​២​នាក់​ធ្វើដំណើរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​លុះដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ម៉ូតូ​វ៉ែ​វ​ឆ្វេង​មិន​ប្រុងប្រយ័ត្ន​ស្របពេលនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​សេ​១២៥​ឆ្នាំ​២០១២ ពណ៌ គ្មាន ជិះ​ឌុប​គ្នា​២​នាក់​ធ្វើដំណើរ​ស្រប​ទិស​គ្នា យ៉ាង​លឿន​មកពី​ក្រោយ​ប្វ្រាំ​ង​ទាន់​បណ្តាល​ឲ្យ​បុក​ម៉ូតូ​វ៉ែ​វ​ពីក្រោយ​ពេញទំហឹង​មាន​អ្នករងរបួស​ធ្ងន់​និង​ស្រាល​។​សមត្ថកិច្ច​បានដឹងថា​៖​យុវជន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​រងរបួស​ធ្ងន់​នោះ​មានឈ្មោះ តែ​ន ពិសី​ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ​តា​យន្ត ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង រងរបួស​ធ្ងន់ និង​រួម​ដំណើរ​ជាមួយ​មានឈ្មោះ ពុត ប៊ុនធឿន​

​ភេទ​ស្រី​អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​រងរបួស​ស្រាល ចំណែក​អ្នកបើកបរ​ម៉ូតូ វ៉ែ​វ មានឈ្មោះ ស្រី សុខា ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មុខរបរ កសិករ របួសស្រាល រស់​ភូមិ ទា​ហ៊ាន សង្កាត់ ស្វាយ​តឿ ​ក្រុង ស្វាយរៀង ខេត្តស្វាយរៀង រងរ​បួរ ស្រាល និង​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ម៉ី ចាន់​ធឿន ភេទ​ស្រី​អាយុ ៤១ ឆ្នាំ  មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរ​បួ​ស្រាល​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើ​វាស់វែង​និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ក្នុងពេលនោះ​ដែល​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​បាន​រិះគន់​ចំពោះ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​ដែលមាន​ការយឺតយ៉ាវ​ក្នុងការ​មក​ដឹក​ជនរងគ្រោះ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ខាងលើ​បាន​បន្តទៀតថា​៖​ក្រោយពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មាន​អ្នករងរបួស​ធ្ងន់​ហើយ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ជាង​មួយ​ម៉ោង​១​កន្លះ​ទើប​រថយន្ត​សង្គ្រោះ​មកដល់​ទុក​ឲ្យ​ជនរងគ្រោះ​ស្ទើ​ដាច់ខ្យល់​ហើយ​ចំងាយ​ពី​កន្លែងកើតហេតុ​គី​មិន​ឆ្ងាយ​ទេ​គី​តែ​ជិត​២​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​ហេតុ​ក៏​រថយន្ត​សង្គ្រោះ​យូ​មេស​។​

​ពាក់ព័ន្ធ​ករណីនេះ​ដែរ​លោក សរ សុខ​ចំរើន ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​បាន​ប្រាប់​ឲ្យ​អ្នក​សារ​ព័​ន៌​មាន​យើង​ដឹងថា​៖​អ្នកបើករថយន្ត​សង្គ្រោះ​គី​មាន​គ្នា​២​នាក់​ហើយ​ម្នាក់​បាន​សុំច្បាប់​ទៅលេង​ខេត្តកំពង់ចាម​និង​ម្នាក់ទៀត​លោក​បាន​ទូរស័ព្ទ​ហៅ​ដែរ​ប៉ុន្តែ​មក​មិនទាន់​ដោយ​ផ្លូវ​មានការ​លំបាក​ខ្លាំងពេក​។​

​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​បន្តទៀតថា​៖​លោក​ឲ្យ​គ្រូពេទ្យ​២​នាក់​ទៅតាម​ដែរ​ហើយ​អ្នករងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​លោក​បាន​ឲ្យេ​រថយន្ត​សង្គ្រោះ​ដឹក​បន្ត​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ទៅ​៕

ម៉ូតូ​២​គ្រឿង​បុក​គ្នា​របួសធ្ងន់​ម្នាក់ ស្រាល​៣​នាក់​នៅ​ស្រុក​ស្វាយទាប
ម៉ូតូ​២​គ្រឿង​បុក​គ្នា​របួសធ្ងន់​ម្នាក់ ស្រាល​៣​នាក់​នៅ​ស្រុក​ស្វាយទាប
ម៉ូតូ​២​គ្រឿង​បុក​គ្នា​របួសធ្ងន់​ម្នាក់ ស្រាល​៣​នាក់​នៅ​ស្រុក​ស្វាយទាប