ក្រុម Tiger GNX និង​ Five Furious​ ​តំណាង​​តំបន់​ទី​២​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ E-Sports នៅ​បុណ្យ​សមុទ្រ​​

ក្រុម Tiger GNX និង​ Five Furious​ ​តំណាង​​តំបន់​ទី​២​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ E-Sports នៅ​បុណ្យ​សមុទ្រ​​

បន្ទាប់​ពី​ការ​ប្រកួត​អស់​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍​កន្លង​ទៅ​ ពេល​នេះ​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ​គឺ Tiger GNX​​ និង​ Five_Furious មក​ពី​ខេត្ត​​រតនគីរី​ទាំង​ពីរ​ក្រុម​ដែល​​តំណាង​តំបន់​ទី​២​ដែល​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​កម្មវិធី​បុណ្យ​នៅ​ខេត្ត​កំពត​នា​ខែ​ធ្នូ​ ខាង​មុខ​នេះ។

 

ក្រុម Tiger GNX និង​ Five Furious​ ​តំណាង​​តំបន់​ទី​២​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ E-Sports នៅ​បុណ្យ​សមុទ្រ​​ក្រុម Tiger GNX

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ CCC ប្រចាំ​ឆ្នាំ​២០១៥​ បាន​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ​តំបន់​ហើយ​បើ​គិត​ទាំង​តំបន់​ទី​ពីរ​នេះ​ផង​។ ការ​ប្រកួត​នៅ​តំបន់​ទី​២​គឺ​ធ្វើ​ឡើង​នៅ​ខេត្ត​រតនគីរី​ មណ្ឌលគីរី​ ស្ទឹងត្រែង​ និង​ក្រចេះ​ដែល​មាន​ក្រុម​ចូល​រួម​ចំនួន​៨​ក្រុម ​និង​បែង​ចែក​ជា​ពីរ​ពូល។

 

ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ ក្រុម​ Tiger GNX ​បាន​យក​ឈ្នះ​ក្រុម​ GNX Killer ដោយ​លទ្ធផល​ ៥-២ ខណៈ​ក្រុម​​ Five_Furious បាន​យក​ឈ្នះ​ក្រុម​ First Blood ដោយ​លទ្ធផល​៥-០​ដើម្បី​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​កាន់​ពិធី​បុណ្យ​សមុទ្រ។

ក្រុម Tiger GNX និង​ Five Furious​ ​តំណាង​​តំបន់​ទី​២​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ E-Sports នៅ​បុណ្យ​សមុទ្រ​​ក្រុម Five_Furious

 

ក្រុម​ Tiger GNX និង​ Five_Furious ត្រូវ​ប្រកួត​គ្នា​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ដើម្បី​ស្វែង​ក្រុម​ណា​លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​ និង​លេខ​២​ទទួល​បាន​ប្រាក់​រង្វាន់​១០០០​ដុល្លារ​ មុន​ពេល​ក្រុម​ទាំង​ពីរ​ចូល​រួម​ប្រកួត​វគ្គ​ផ្តាច់​​ស្វែង​ជយលាភី​ទូទាំង​ប្រទេស។​ កាល​​ប្រកួត​នៅ​តំបន់​ទី​១​ ក្រុម​ You Will Know និង​​ OverCome ​ជា​អ្នក​មាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ខេត្ត​កំពត។

 

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​បាន​សហការ​ជា​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ គាំទ្រ​ដោយ​ក្រសួង​ទេសចរណ៍​ និង ICT Cambodia ​បាន​ប្រកាស​ថា ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​មាន​​១៦​ក្រុម​ពី​តំបន់​ទាំង​៦​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១-១២ ខែ​ធ្នូ ឆ្នាំ​២០១៥​នៅ​ពិធី​បុណ្យ​សមុទ្រ​ក្នុង​ខេត្ត​កំពត។ ប្រាក់​រង្វាន់​ជយលាភី​ក្រុម​លេខ​១​ទទួល​បាន​៣០០០​ដុល្លារ​ លេខ​២​ទទួល​បាន​២០០០​ដុល្លារ​ និង​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ៕

 

ក្រុម Tiger GNX និង​ Five Furious​ ​តំណាង​​តំបន់​ទី​២​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ E-Sports នៅ​បុណ្យ​សមុទ្រ​​

 

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត៖ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​