Di Maria៖ ​PSG ​​លេង​ល្អ​ជាង​ Real Madrid ១០​ដង


Di Maria៖ ​PSG ​​លេង​ល្អ​ជាង​ Real Madrid ១០​ដង

Angel Di Maria ​ខ្សែ​បម្រើ​ស្លាប​ក្រុម​ Paris Saint-Germain បាន​លើក​ឡើង​ថាក្រុម​របស់​ខ្លួន​​លេង​ល្អ​ជាង​​ Real Madrid ១០​ដង ​ទោះ​បី​​ចាញ់​ ១-០ ក្នុង​ការ​ប្រកួត UEFA Champions League នៅ​ Santiago Bernabeu ​កាល​ពី​យប់​មិញ​ក៏​ដោយ។

 

Di Maria៖ ​PSG ​​លេង​ល្អ​ជាង​ Real Madrid ១០​ដង

Angel Di Maria (ស្តាំ, ឈុត​ខ្មៅ)

 

​ខ្សែ​ការពារ​ Nacho Fernandez ​បាន​ស៊ុត​១​ជើង នៅ​នាទី​៣៥ និង​ជួយ​ឲ្យ​ក្រុម​លោក​ Rafa Benitez ​អាច​កក់​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ UEFA Champions League​ ដោយ​ស្វ័យ​ប្រវត្តិ។ ប៉ុន្តែ​ Di Maria ​យល់​ថា​​ខាង​ក្រុម​ខ្លួន​ PSG ​ដូច​ជា​​ស៊យ ឬ​គ្មាន​សំណាង​ បន្ទាប់​ពី​ Adrien Rabiot ​និង​ខ្លួន​របស់​គេ​ផ្ទាល់​ ស៊ុត​ប៉ះ​បង្គោល​ទី​ដូច​គ្នា។

 

“យើង​លេង​បាន​យ៉ាង​ល្អ​បំផុត​ ក្នុង​ចំណោម​ការ​ប្រកួត​ល្អ​​​ឥត​ខ្ចោះ​​ នៅ​​រដូវ​កាល​នេះ។ ប៉ុន្តែ​យើង​បាន​បង្កើត​កំហុស​ឆ្គង​មួយ ហើយ​ដូច​ជា​ដាក់​ទោស​ខ្លួន​ឯង។ យើង​​លេង​​ល្អ​ជាង​ Real Madrid ១០​ដង។ យើង​នឹង​បន្ត​លេង​របៀប​នេះ​ដដែល​ទៀត”។ អតីត​កីឡាករ​ Real និង Manchester United ប្រាប់​ដល់​ UEFA.com។

 

Di Maria៖ ​PSG ​​លេង​ល្អ​ជាង​ Real Madrid ១០​ដង

 

​ការ​បរាជ័យ​របស់​ PSG នេះ​មាន​ន័យ​ថា​ ពួកគេ​បាន​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​​សោះ​ នៅ​រដូវ​កាល​​២០១៥/១៦​​នេះ​ហើយ ប៉ុន្តែ​ក្រុម​របស់​លោក​ Laurent Blanc ​ក៏​នឹង​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​តាម​ Real ដែរ បើ​សិន​ជា​អាច​យក​ឈ្នះ​លើ​ Malmo ​ក្នុង​ការ​ប្រកួត​បន្ទាប់ វគ្គ​សន្សំ​ពិន្ទុ​​ នៅ​ពូល​ A៕

 

ចុះ​ប្រិយ​មិត្ត​យល់​ស្រប​តាម​ Di Maria ទេ?

 

-ចុចអាន៖ Real បាញ់​​ PSG ១​គ្រាប់ ឡើង​ទៅ​​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

 

​ប្រែ​សម្រួល៖ វិន ​ជីវ័ន្ត
ប្រភព៖ goal