វិថីសម្រាប់ ក្រុមអ្នកវិទ្យាសាស្ត្រ ទីក្រុង ព្យុងយ៉ាង សម្ពោធជាផ្លូវការ

ព្យុងយ៉ាង ៖ ព័ត៌មានពីទីភ្នាក់ងារ KCNA របស់កូរ៉េខាងជើង ឲ្យដឹងថា វិថី ឬ ជាសង្កាត់ដែលកសាងឡើង ដើម្បី ក្រុមអ្នកវិទ្យាសាស្ត្រ ទីក្រុងព្យុងយ៉ាងនោះ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ នៅថ្ងៃពុធ ទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ក្រោមអធិបតីភាព របស់លោក គីម ចុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង និងមន្ត្រីយោធា ព្រមទាំង សាស្ត្រាចារ្យ ជាច្រើនរូបទៀត។

ក្រុងរណបសម្រាប់ ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេង ធ្វើការសិក្សា និង ស្នាក់នៅនេះ មានទីតាំង នៅជាយរដ្ឋធានីព្យុង យ៉ាង ជាប់ទន្លេ តែដុង មានឈ្មោះជាផ្លូវការថា វិធីវិទ្យាសាស្ត្រ មីរ៉ែ។ អគារស្នាក់នៅ ត្រូវបានកសាងឡើង ដើម្បី ផ្តល់ជាជម្រកដល់គ្រួសារសិស្សានុសិស្ស និង គ្រូបង្រៀន ចំនួន រាប់ពាន់គ្រួសារ ព្រមទាំងមានអាហារដ្ឋានចំនួន ១៥០ កន្លែង ។

គួរបញ្ជាក់ថា ផងដែរថា នេះជាសមិទ្ធិផលថ្មីមួយទៀត របស់កូរ៉េខាងជើង ដែលខុសប្លែកពី ការបង្ហាញអាវុធទំនើប ថ្មីៗ ។ ប៉ុន្តែការបង្កើតសាលាវិទ្យាសាស្ត្រនេះ គឺកូរ៉េខាងជើង មានគោលដៅ ធ្វើឲ្យប្រទេសរបស់ខ្លួន មានការអភិ វឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចនឹងប្រទេសដទៃ ហើយអ្វីដែលសំខាន់ទៀត គឺ វាក៏ជាជំនួយ សម្រាប់វិស័យ ការពារផងដែរ ៕

វិថីសម្រាប់ ក្រុមអ្នកវិទ្យាសាស្ត្រ ទីក្រុង ព្យុងយ៉ាង សម្ពោធជាផ្លូវការ

វិថីសម្រាប់ ក្រុមអ្នកវិទ្យាសាស្ត្រ ទីក្រុង ព្យុងយ៉ាង សម្ពោធជាផ្លូវការ