Real ឈ្នះ PSG ១-០ គ្រាដែល Man City បំបាក់ Sevilla ៣-១ (Video Inside)

ក្រុងម៉ាឌ្រីដ៖ ក្រុមស្តេចស Real Madrid បានគ្រប់តំណែង កំពូលតារាងពូល A យ៉ាងរឹងមាំ ក្រោយឈ្នះក្រុមភ្ញៀវមកពី បារាំង Paris Saint Germain ១-០ យប់មិញទៀតនៅកីឡដ្ឋាន Santiago Bernabeu ក្នុង UEFA Champions League ជើងទី២ ។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុម Real Madrid របស់អេស្ប៉ាញមួយនេះមាន១០ពិន្ទុក្នុងដៃក្រោយឆ្លងកាត់៤ប្រកួត មកនេះមិនដែលចាញ់ ក្រៅពីស្មើម្តង ០-០ នៅទឹកដីរបស់ Paris កាលពីជើងទី១ និងឈ្នះកៅអីឡើងទៅ១៦ក្រុមចុង ក្រោយមុនគេផងដែរ ។

១គ្រាប់ជ័យជំនះយប់មិញនេះ គឺរកបានដោយកីឡាករ Nacho Fernandez នៅនាទីទី៣៥ក្នុងវគ្គទី១ រហូតដល់បញ្ចប់ នៃការប្រកួតពេញម៉ោង ដោយពុំមានការស៊ុតបញ្ចូលទីគ្នាទៀតនោះទេក្នុងរយៈពេល៤៥នាទីក្នុងវគ្គទី២ជាបន្តទៀតនោះ ក្នុងខណៈពេលដែល១ប្រកួតទៀតនៅក្នុងពូល D ក្រុម Manchester City របស់អង់គ្លេសបានលត់ម្ចាស់ផ្ទះ Sevilla របស់អេស្ប៉ាញរហូតដល់ទៅ ៣-១ ដើម្បីឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្នផងដែរ ។

៣គ្រាប់របស់ Man City គឺបានកើតឡើងនៅនាទីទី៨ ១១ និងនាទីទី៣៦ ពីការធ្វើបានសម្រេចដោយកីឡាករ Raheem Sterling, Fernandinho និងមិត្តរួមក្រុម Wilfried Bony គ្រាដែលរបូត១គ្រាប់វិញដែរនៅនាទីទី២៥ ពីការ ធ្វើបានសម្រេចដោយកីឡាករ Benoit Tremoulinas ៕

Real ឈ្នះ PSG ១-០ គ្រាដែល Man City បំបាក់ Sevilla ៣-១ (Video Inside)

Nacho ស៊ុតគ្រាប់ជ័យជំនះឲ្យ Real Madrid នៅនាទីទី៣៥

Real ឈ្នះ PSG ១-០ គ្រាដែល Man City បំបាក់ Sevilla ៣-១ (Video Inside)

Real ឈ្នះ PSG ១-០ គ្រាដែល Man City បំបាក់ Sevilla ៣-១ (Video Inside)