លោកអភិបាលខេត្ត អញ្ជើញចូលរួម បុណ្យ កឋិនទានសាមគ្គីមួយ ប្រមូលបច្ច័យ បានចំនួន ៣០លានរៀល

បន្ទាយមានជ័យ ៖ អង្គកឋិនទាននេះ បានហែទៅកាន់វត្តកូនដំរី ស្ថិតក្នុងភូមិនិមិត្ត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមានការចូលរួម លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោកម៉ី សឹង្ហម និងពុទ្ធបរិស័ទជាច្រើននាក់ទៀត។

ពុទ្ធបរិស័ទ នៅក្នុងស្រុកជាច្រើននាក់ ដង្ហែបុណ្យកឋិនទានសាមគ្គីមួយ ប្រមូលបច្ច័យបានចំនួន ៣០លានរៀល សម្រាប់យកទៅកសាងសមិទ្ធផលនានា នៅក្នុងវត្តនិមិត្តសុធីរាម ហៅវត្តកូនដំរី។

លោកង៉ោ ម៉េងជ្រួន បានថ្លែងថា ក្នុងវត្តនិមិត្តសុធារាម ហៅវត្តកូនដំរីនេះ ជាវត្តខ្សត់ក្នុងចុងកាត់មាត់ញក វត្តនេះកំពុងកសាងសាលាឆាន់មួយខ្នងនិងព្រះវិហារ ដែលមានបណ្តោយ៣៦ម៉ែត្រ និងទទឹង៤០ម៉ែត្រ កសាងបាន៤០ភាគរយហើយ នៅខ្វះថវិកាជាច្រើនទៀត សម្រាប់យកទៅកសាងបន្ត ទើបអភិបាលខេត្តនិង ពុទ្ធបរិស័ទជាច្រើននាក់ មូលមតិគ្នាផ្តើមកសាងអង្គកឋិននេះឡើង ប្រមូលបច្ច័យបានចំនួន៣០លានរៀលដើម្បីយកទៅកសាងវត្តកូនដំរីនេះបន្ត។

លោកបានបន្តថា ក្នុងនោះក៏ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើននាបច្ចុប្បន្នផងដែរ ហើយអង្គកឋិនទាននេះកើតឡើង ពីសទ្ធាជ្រះថ្លា ពីពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីប្រមូលបច្ច័យយកទៅកសាងក្នុងវត្តកូនដំរីនេះ ដែលកំពុងខ្វះខាតយ៉ាងខ្លាំងសម្រាប់ បម្រើវិស័យព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ។

លោកគោស៊ុំ សារឿត អភិបាលខេត្ត បានថ្លៃងថា ដោយសារបានគុណបំណាច់ដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសធានាបាននូវស្ថិរភាពនយោបាយ ពន្លត់សង្គ្រាមរ៉ាំរ៉ៃបានទាំងស្រុងនៅកម្ពុជា។ ពុទ្ធបរិស័ទដែលបានចូលរួម កសាងសមិទ្ធផលនានា នៅក្នុងវត្តកូនដំរីនេះ ដើម្បីតម្កល់មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឲ្យវត្ថុស័ក្ដិសិទ្ធក្នុងលោក តាមជួយថែរក្សាប្រជាជនខ្មែរទូទាំងប្រទេស ជួបតែសុខសន្តិភាពជានិច្ចនិរន្តរ៍តរៀងទៅ៕