​ផ្អាក​សួរ​ចម្លើយ​ ព្រោះ​សម្រាក​ពេល​ថ្ងៃ

​រាជ​ធានី​ភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​៤ វិច្ឆិកា នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​សួរ​​ចម្លើយ​​ ជន​​​​៣នាក់ ​ដែល​​វាយ​អ្នក​តំណាង​​រាស្ត្រ​​​​គណបក្ស​សង្គ្រោះ​​ជាតិ​ ​ឱ្យ​រង​របួស​នោះ ត្រូវ​បាន​សម្រាក​ហូប​បាយ​ពេល​ថ្ងៃ​ត្រង់ ។ ​ជន​ត្រូវ​ចោទ​ទាំង​៣នាក់ ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​នៅ​​ក្នុង​សាលា​ដំបូង​​ ដើម្បី​ហូប​បាយ​ដែរ ។

​​តាម​នីតិ​វិធី​របស់​តុលា​ការ​នឹង​សួរ​​ចម្លើយ​បន្តទៀត នៅ​​ម៉ោង​ចូល​ធ្វើការ ។

​ក្រុម​អ្នក​តាម​ដាន​និយាយ​ថា ​បន្ទាប់ពី​បាន​សួរ​ចម្លើយ​ចប់​តាម​នីតិវិធី​មក ជន​​ពេញ​កម្លាំង​ទាំង​៣នាក់​ អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធ​នាគារ​​ រង់​ចាំ​ការ​កាត់​ក្តី​​នៅ​ពេល​ក្រោយ ។​

ពេល​នេះ​ អ្នក​​​ដៃ​ដល់​​ដែល​បាន​ចូល​សារភាព​នេះ​ មិន​ត្រូវ​បាន​​វាយ​ខ្នោះ​អ្វី​ទាំង​អស់ ​រង់​ចាំ​តែ​មូយ​​មុខ​ប៉ុ​ណ្ណោះ គឺ​ទទួល​ទោស​តាម​ច្បាប់ ៕