អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្នើ​សុំ​រាជរដ្ឋាភិបាល​បំបែក​សង្កាត់​ចំនួន​៨​ របស់​រដ្ឋបាល​ខណ្ឌ​ចំនួន​៥

​ក្នុង​កិច្ចប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ដោយ​សំអាង​ថា​ មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ការ​គ្រប់គ្រង​ភូមិសាស្ត្រ​នៅ​សង្កាត់​ធំៗ​មួយ​ចំនួន​ និង​បាន​ធ្វើ​ឲ្យ​តម្រូវការ​កើនឡើង​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​មាន​ភាព​អសកម្ម​នោះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដែល​កំពុង​គ្រប់គ្រង​អំណាច​ដោយ​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ ជា​អភិបាល​ បាន​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ​ ដែល​មាន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ ដើម្បី​បំបែក​សង្កាត់​ចំនួន​៨​របស់​រដ្ឋបាល​ខណ្ឌ​ចំនួន​៥​ ពោល​គឺ​រាជធានី​ភ្នំពេញ​ដែល​មាន​១២​ខណ្ឌ​ និង​មាន​សង្កាត់​រហូត​ដល់​ចំនួន​១០៧​ និង​ភូមិ​ចំនួន​១២៧(​កើន​សង្កាត់​ថ្មី​ចំនួន​១១​ និង​ភូមិ​ថ្មី​ចំនួន​១៨)​ ។​ សង្កាត់​របស់​រដ្ឋបាល​ខណ្ឌ​ដែល​ត្រូវ​ស្នើ​សុំ​បំបែក​ថ្មី​នោះ​ រួម​មាន​ ៖

១-​ខណ្ឌមានជ័យ​ ៖​ -​សង្កាត់​ស្ទឹង​មាន​ជ័យ​ មាន​១៦​ភូមិ​ ស្នើ​សុំ​បំបែក​ជា​៣​សង្កាត់​ ។​ -​សង្កាត់​បឹង​ទំពុន​ មាន​១៥​ភូមិ​ ស្នើ​សុំ​បំបែក​ជា​៣​សង្កាត់​ ។​
២-​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៖​ -​សង្កាត់​ចោម​ចៅ​ មាន​២៧​ភូមិ​ ស្នើ​សុំ​បំបែក​ជា​៣​សង្កាត់​ ។​ -​សង្កាត់​កា​កាប​ មាន​៩​ភូមិ​ ស្នើ​សុំ​បំបែក​ជា​២​សង្កាត់​ ។​
៣-​ខណ្ឌឫស្សីកែវ​ ៖​ សង្កាត់​ទួល​សង្កែ​ មាន​៣​ភូមិ​ ស្នើ​សុំ​បំបែក​ជា​២​សង្កាត់​ ។​
៤-​ខណ្ឌ​សែន​សុខ​ ៖​ -​សង្កាត់​ទឹកថ្លា​ មាន​៩​ភូមិ​ ស្នើ​សុំ​បំបែក​ជា​២​សង្កាត់​ ។​ -​សង្កាត់​ភ្នំពេញ​ថ្មី​ មាន​១០​ភូមិ​ ស្នើ​សុំ​បំបែក​ជា​២​សង្កាត់​ ។​
៥-​ខណ្ឌចំការមន​ ៖​ សង្កាត់​ទន្លេបាសាក់​ មាន​១៦​ភូមិ​ ស្នើ​សុំ​បំបែក​ជា​២​សង្កាត់​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ បច្ចុប្បន្ន​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មាន​១២​ខណ្ឌ​ ៩៦​សង្កាត់​ និង​៩០៩​ភូមិ​ ៕​

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្នើ​សុំ​រាជរដ្ឋាភិបាល​បំបែក​សង្កាត់​ចំនួន​៨​ របស់​រដ្ឋបាល​ខណ្ឌ​ចំនួន​៥ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្នើ​សុំ​រាជរដ្ឋាភិបាល​បំបែក​សង្កាត់​ចំនួន​៨​ របស់​រដ្ឋបាល​ខណ្ឌ​ចំនួន​៥