ចេះ​តែ​មាន​អារម្មណ៍​ថា “​លិង្គ​តូច​” មែន​ទេ​?

ចេះ​តែ​មាន​អារម្មណ៍​ថា “​លិង្គ​តូច​” មែន​ទេ​?

​ស្ត្រី​ប្រមាណ​ជា ៨៥ ភាគរយ បាន​ទទួល​ភាព​រីករាយ ស្រណុក​សុខ​ស្រួល ជាមួយនឹង​ប្រដាប់ភេទ​ទំហំ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ បុរស​មួយចំនួន​កំពុង​រង​នូវ​បញ្ហា "​លិង្គ​តូច​"​។​

​បញ្ហា​លិង្គ​តូច គឺជា​អារម្មណ៍ ឬ​ក្តី​កង្វល់​របស់​មនុស្ស​ម្នាក់​ដែល​គិតថា លិង្គ​របស់​ខ្លួន​មាន​ទំហំ​តូច (​ទោះបីជា​វា​មិនតូច​ក៏ដោយ​)​។​

​វា​ជា​រឿង​ធម្មតា​ទេ ដែល​បុរស​មាន​ការព្រួយបារម្ភ ទៅលើ​ទំហំ​ប្រដាប់​ភេទ​របស់​ពួកគេ​។​

​គេ​បានកត់សម្គាល់​ទៅលើ ការសិក្សា​អំពី​ទំហំ​របស់​លិង្គ​។ ជា​មធ្យម ទំហំ​លិង្គ​ពេល​រឹង គឺ​ប្រហែលជា ១៤ ទៅ  ទៅ ១៦ សង់ទីម៉ែត្រ​។​

​ការសិក្សា​បាន​បង្ហាញថា បុរស​ប្រហែលជា ៤៥ ភាគរយ ចង់បាន​លិង្គ​មាន​ទំហំ​ធំ​។ យ៉ាងណាមិញ គ្រូពេទ្យ​វះកាត់​កែ​សម្ភស្ស កំពុង​ផ្សព្វផ្សាយ​អំពី ការ​រក​ឃើញ​របស់​ពួកគេ ដែល​អាច​ធ្វើឲ្យ​លិង្គ​រីក​ធំ​បាន​។ ប៉ុន្តែ វិធីសាស្ត្រ​នេះ មិនទាន់​មាន​ភស្តុតាង ជាក់លាក់​នៅឡើយ​ទេ ហើយ​ក៏​នឹង​អាច មាន​ផលវិបាក​ធ្ងន់ធ្ងរ​ផងដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។