បុរស​បី​នាក់​ចេញ​មុខ​សារភាព​ក្នុង​រឿង​ប្រើ​អំពើ​ហិង្សា​លើ​​តំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ

ក្រសួង​មហាផ្ទៃ​​បាន​ប្រកាស​​ឲ្យ​ដឹង​​នូវ​​ការ​ចេញ​មុខ​សារភាព​របស់​បុរស​បី​នាក់​​ ពាក់​ព័ន្ធ​ក្នុង​ហេតុការណ៍​ប្រើ​អំពើ​ហិង្សា​លើ​​តំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​នៅ​ថ្ងៃទី​២៦ ខែតុលា កន្លង​ទៅ។ រី​ឯ​​ លោក​ សម​ រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​​ថា លោក​រង់​ចាំ​មើល​ចំណាត់​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​​ជន​ទាំង​បី​នាក់​​នោះ ។