ធនាគារ​វៀតណាម​ដាក់​លក់​ប័ណ្ណបំណុល​រយៈពេល​ពី​3​ទៅ​10​ឆ្នាំ​តម្លៃ​តែ​244​លាន​ដុល្លារ

ប្រទេស​វៀតណាម ៖ ប័ណ្ណបំណុល​រយៈពេល​៣​ឆ្នាំ​ត្រូវ​បាន​លក់​ចេញ ស្រប​ពេល​ការ​លក់​ប័ណ្ណបំណុល​រយៈពេល​វែង​ពុំ​មានការ​ចាប់អារម្មណ៍ ក្នុងអំឡុងពេល​លក់​ដេញថ្លៃ​លើ​ផ្សារភាគហ៊ុន​នៅ​ក្រុង​ហាណូយ កាលពី​ស​ប្តា​ហ៍​មុន ។ ប័ណ្ណបំណុល​ត្រូវ​បាន​ចេញ​ដោយ​ធនាគារ​អភិវឌ្ឍន៍​វៀតណាម (VDB) និង​រ៉ាប់រង​ដោយ​រដ្ឋាភិបាល ។

ប័ណ្ណបំណុល​រយៈពេល​៣​ឆ្នាំ មាន​ទំហំ​ទឹកប្រាក់​១២០​លាន​ដុល្លារ ត្រូវ​បាន​លក់​ចេញ​ដើម្បី​ទទួល​បាន​ជោគជ័យ​នៃ​អត្រា​ការ​ប្រាក់​៦,៥៤%​ក្នុង​មួយ​ឆ្នាំ​ឱ្យ​មាន​០,០៩​ពិន្ទុ ទាប​ជាង​អត្រា​ការ​ប្រាក់​ចុះបញ្ជី​នៃ​រដូវ​កាល​ជួញដូរ​មុន នា​ថ្ងៃ​ទី​២២ តុលា ។

ចំណែក​ប័ណ្ណបំណុល​រយៈពេល​៥​ឆ្នាំ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៣​ទ្រី​លាន​ដុ​ង និង​២,៣​ទ្រី​លាន​ដុ​ង (១០២,២២​លាន​ដុល្លារ​) ត្រូវ​បាន​ដាក់​ដេញថ្លៃ​ក្នុង​កម្រិត​អត្រា​ការ​ប្រាក់​៧,៣៥%​ក្នុង​មួយ​ឆ្នាំ ស្មើនឹង​ការ​ប្រាក់​រដូវ​ជួញដូរ​មុន ។

ទន្ទឹម​នឹង​នេះ​ដែរ ប័ណ្ណបំណុល​រយៈពេល​១០​ឆ្នាំ ដែល​មាន​ទំហំ​ទឹកប្រាក់​៥០០​ប៊ី​លាន​ដុ​ង (២២,២២​លាន​ដុល្លារ​) និង​រយៈពេល​១៥​ឆ្នាំ ដែល​មាន​ទឹកប្រាក់​ដូច​គ្នា គឺ​មិន​ទាន់​លក់ដាច់​នៅឡើយ​ទេ ។

ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​នេះ គណៈកម្មការ​ហិរញ្ញវត្ថុ និង​ថវិការដ្ឋ​សភាជាតិ​វៀតណាម បាន​គាំទ្រ​សំណើ​ធ្វើ​ឲ្យ​ប្លែក​គ្នា​របស់​រដ្ឋាភិបាល​ក្នុង​ប័ណ្ណបំណុល​របស់​រដ្ឋ​សា​ជា​ថ្មី ខណៈ​ផែនការ​នេះ​រំពឹង​ថា នឹង​ត្រូវ​ប្រតិបត្តិ​នៅ​ខែ​ក្រោយ ។

សភាជាតិ​បាន​ដោះស្រាយ​ការងារ​នេះ​រួចរាល់​កាលពី​ខែវិច្ឆិកា ២០១៤ ។ រតនាគារ​រដ្ឋ​របស់​ក្រសួង​ហិរញ្ញវត្ថុ មិន​ត្រឹមតែ​អនុញ្ញាត​ឱ្យ​បញ្ចេញ​ប័ណ្ណបំណុល​រយៈពេល​៥​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​មាន​វិធានការ​សម្រាប់​ជួយ​សម្រួល​សម្ពាធ​នេះ​ក្នុង​ការ​រងបន្ទុក​បំណុល​សាធារណៈ​ផង​ដែរ ។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​មាន​បំណង​បញ្ចេញ​សា​ថ្មី​នូវ​ប័ណ្ណបំណុល​រយៈពេល​១​ឆ្នាំ ២​ឆ្នាំ និង​៣​ឆ្នាំ ដោយ​រំពឹង​ថា នឹង​មាន​ប័ណ្ណបំណុល​ច្រើន​ប្រភេទ​អាច​ព​ន្លឿ​ន​ដល់​ការ​ស្ទុះ​ឡើង​យឺត​នៃ​ទីផ្សារ​ប័ណ្ណបំណុល​រដ្ឋ ។

ចំណែក​របាយការណ៍​សេដ្ឋកិច្ច​មួយ​បង្ហាញ​ថា ក្នុងអំឡុងពេល​១០​ខែ​ដំបូង គណៈកម្មការ​សម្របសម្រួល​ហិរញ្ញវត្ថុ​ជាតិ​កត់​សម្គាល់ថា ទិស​ដៅ​នៃ​ការ​បញ្ចេញ​ប័ណ្ណបំណុល​ប្រចាំឆ្នាំ​របស់​ប្រទេស​នេះ ទំ​នឹង​ជា​មិន​អាច​សម្រេច​បាន​ឡើយ ។

ការ​បញ្ចេញ​ប័ណ្ណបំណុល​របស់​រដ្ឋ​សរុប​ជិត​៥,៧​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ស្មើនឹង​ជាង​ពាក់កណ្តាល​នៃ​ទិស​ដៅ​១១,១​ប៊ី​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ ។

គណៈកម្មការ​សម្របសម្រួល​ហិរញ្ញវត្ថុ​ជាតិ​លើក​ឡើង​ថា ប្រសិនបើ​គ្មាន​ការ​កែសម្រួល​សមរម្យ​មួយ​ពាក់ព័ន្ធ​នឹង​អត្រា​ការ​ប្រាក់ និង​ផ្នែក​ប័ណ្ណបំណុល​ទេ​នោះ ការ​បញ្ចេញ​ប័ណ្ណបំណុល​អាច​នឹង​សម្រេច​បាន​ត្រឹមតែ​មួយ​ចំនួន​ប៉ុណ្ណោះ គឺ​៧,១​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ។

យោង​តាម​តម្លៃ​ផ្សារ​ក្រុង​ហាណូយ​ឱ្យ​ដឹង​ថា មាន​តែ​ធនាគារ​អភិវឌ្ឍន៍​វៀតណាម​មួយ​ប៉ុណ្ណោះ ដែល​មាន​ទុន​បង្វិល​ជាង​៩២២,២២​លាន​ដុល្លារ​បាន​ទទួល​ពី​ការ​លក់​ដេញថ្លៃ​នៃ​ប័ណ្ណបំណុល​ប្រចាំឆ្នាំ ៕​