ភាព​ប្រសើរ​ឡើង​ដ៏​ស្តួចស្តើង​នៃ​ការ​ទិញ​ក្នុង​ខែតុលា​បង្ហាញ​ពី​លំនឹង​សេដ្ឋកិច្ច

ប្រទេស​ចិន ៖ តាម​ការ​ស្ទង់​មតិ​មួយ​បង្ហាញ​ថា បណ្តា​ក្រុមហ៊ុននាំចេញ​ទំនិញ​ទៅ​កាន់​ភាគ​ខាងកើត​ប្រទេស និង​ក្រុមហ៊ុន​ឯកជន​របស់​ចិន​បាន​បង្ហាញ​ឲ្យ​ពី​ភាព​រួញ​ខ្លី​សា​ជា​ថ្មី​នៃ​សកម្មភាព​ផលិតកម្ម​ក្នុង​អំឡុង​ខែតុលា ទោះជា​ការ​ធ្លាក់​ចុះ​មិនអាក្រក់​ដូច​កាលពី​ខែ​មុន​ក៏​ដោយ ដែល​ញ៉ាំង​ឲ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព ។

ស​ន្ទ​ស្សន៍​អំណាច​ទិញ​របស់​ក្រុមហ៊ុន The Caixin China មាន​កម្រិត​៤៨,៣ កាលពី​ខែ​មុន កើនឡើង​ពី​៤៧,២​ក្នុង​ខែកញ្ញា ដែល​ឈាន​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៤​ខែ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ Markit និង​ទស្សនាវដ្តី Caixin ។

ភាគ​បន្ថែម​នៃ​អំណាច​ទិញ​ដែល​បញ្ចេញ​តួលេខ​កាលពី​ខែតុលា គឺ​ស្ថិត​ក្នុង​អត្រា​៤៩,៨​ក្នុង​ស​ន្ទ​ស្សន៍​ផ្លូវការ​ដែល​មាន​ទម្ងន់​ទៅ​លើ​បណ្តា​ក្រុមហ៊ុន​ផលិតកម្ម​របស់​រដ្ឋ ។ ប្រតិបត្តិការ​នោះ​មាន​កម្រិត​ថេរ បើ​ធៀប​នឹង​តួលេខ​កាលពី​ខែកញ្ញា និង​បាន​បញ្ចប់​ភាព​យ៉ាប់​យឺន​ក្នុងអំឡុងពេល​៤​ខែ​នេះ ។

លោក He Fan សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Caixin Insight Group ថ្លែង​ថា ៖ «​ការ​ធ្លាក់​ចុះ​ផ្អែក​លើ​បញ្ហា​នេះ បាន​បង្ហាញ​ពី​ភាព​ចុះ​ខ្សោយ​គ្រប់យ៉ាង​របស់​ឧស្សាហកម្ម​ផលិតកម្ម​ដែល​បន្ថយល្បឿន និង​ចង្អុលបង្ហាញ​ថា វិធានការ​លើកទឹកចិត្ត​កាលពីមុន​បាន​ចាប់ផ្តើម​អនុវត្ត​» ។

លោក​ក៏​បាន​កត់សម្គាល់​ពី​ភាព​ខ្សោយ​នៃ​តម្រូវការ​សរុប​ថា នៅ​តែ​ជា​ឧបសគ្គ​ធំ​ជាងគេ​បំផុត​ក្នុង​កំណើនសេដ្ឋកិច្ច និង​ហានិភ័យ​នៃ​បរិត្តផរណា ដែល​បណ្តាល​មក​ពី​ការ​បន្ត​ធ្លាក់​ចុះ​ក្នុង​ផ្នែក​តម្លៃ​នៃ​មុខទំនិញ​សំពីងសំពោង​ដែល​តម្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ។

ចំណែក​លោក Liu Ligang អ្នក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Australia & New Zealand Banking Group Co បាន​ថ្លែងថា ៖ «​ធនាគារកណ្តាល​គួរតែ​រក្សា​ទីផ្សារ​អត្រា​ការ​ប្រាក់​ឲ្យ​នៅ​ទាប និង​បន្ត​បំពេញ​តម្រូវ​តាម​ការ​ចូល​ចិត្ត​ផង​ដែរ ។ ស្រប​ពេល​ដែល​បរិត្តផរណា​ជួប​ហានិភ័យ​រឹតតែ​ខ្លាំង​ឡើង ការ​កាត់​បន្ថយ​អត្រា​តម្រូវ​បម្រុង​ទុក​ថែម​ទៀត​មុន​ដំណាច់ឆ្នាំ​នេះ គឺ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ដដែល​» ។

រីឯ​ស​ន្ទ​ស្សន៍​តម្លៃ​ផលិតករ ដែល​ជា​វិធានការ​អតិផរណា​នៅ​ច្រក​ទ្វារ​ចូល​រោងចក្រ​ផលិតកម្ម​បាន​ធ្លាក់​ចុះ​៥,៩% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែកញ្ញា ដោយ​ពង្រីក​និន្នាការ​ធ្លាក់​ចុះ​របស់​ខ្លួន​នៅ​ខែ​ទី​៤៣ និង​នាំ​មក​នូវ​ការ​កើនឡើង​នៃ​សម្ពាធ​បរិត្តផរណា​ទៀត​ផង ។

ទោះជា​យ៉ាងណា ធនាគារ​ប្រជាជន​ចិន​កាលពី​ខែ​មុន​នេះ បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​គោល​លើក​ទី​៥​ក្នុង​ឆ្នាំ​២០១៥ ដោយ​ទម្លាក់​អត្រា​តម្រូវការ​បម្រុង​ទុក​របស់​ធនាគារ​ដើម្បី​អនុញ្ញាត​ឲ្យ​ធនាគារពាណិជ្ជ​រក្សា​មូលនិធិ​បន្ថែម បន្ទាប់​ពី​សេដ្ឋកិច្ច​ចិន​កើនឡើង​៦,៩% ធៀប​នឹង​ត្រីមាស​ទី​៣​ឆ្នាំទៅ ដែល​ជា​ការ​បោះ​ជំហាន​ក្នុង​កម្រិត​យឺត​បំផុត​ក្នុង​រយៈពេល​៦​ឆ្នាំ​នេះ ៕