សិង្ហ​បុរី​ជា​ប្រទេស​សេដ្ឋកិច្ច​លេខ​1 ក្នុង​ស​ន្ទ​ស្សន៍​រីក​ចម្រើន​ជាងគេ​លើ​ពិភពលោក

ប្រទេស​សិង្ហ​បុរី ៖ យោង​តាម​ស​ន្ទ​ស្សន៍​ដែល​ចេញផ្សាយ​ដោយ​គ្រឹះស្ថាន Legatum មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ឲ្យ​ដឹង​ថា សិង្ហ​បុរី​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជោគជ័យ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ។

ចំណាត់ថ្នាក់​នៃ​ស​ន្ទ​ស្សន៍​រីក​ចម្រើន​រុងរឿង​លើ​វិស័យសេដ្ឋកិច្ច​របស់ ​សិង្ហ​បុរី បាន​ជាប់​ចំណាត់ថ្នាក់​ល្អ​ជាងគេ​បំផុត​ក្នុង​ចំណោម​បណ្តា​ប្រទេស និង​តំបន់​ចំនួន​១៤២ ចំណែក​ប្រទេស​ស្វ៊ី​ស ចិន ន័​រ​វែ​ស និង​អា​ល្លឺ​ម៉​ង់ បាន​ត្រឹមតែ​ជាប់​តាម​ពីក្រោយ​ប៉ុណ្ណោះ ។

សិង្ហ​បុរី​បាន​ធ្វើ​ឲ្យ​របូត​តំណែង​របស់​ស្វ៊ី​ស​ដែល​ធ្លាប់​គ្រប់គ្រង​ មកុដ​នេះ មក​ជាប់​លេខ​២​វិញ​ក្នុង​ឆ្នាំ​២០១៥ ពោល​គឺ​សិង្ហ​បុរី​បាន​ហក់​ឡើង​ខ្ពស់ បើ​ធៀប​នឹង​ឆ្នាំទៅ ។
គ្រឹះស្ថាន​ នេះ​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ការ​ធ្វើ​ស​ន្ទ​ស្សន៍ បច្ចុប្បន្ន សិង្ហ​បុរី​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លេខ​១​នៅ​លើ​ពិភពលោក ព្រោះ​មួយ​ផ្នែក​ធំ​នៃ​អត្រា​ផលិតភាព និង​ការ​ពង្រឹង​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួន ។

សិង្ហ​បុរី​ជា​ប្រទេស​រុងរឿង​បំផុត​ជាមួយនឹង​កាលានុវត្តភាព​ដ៏​ប្រសើរ​ សម្រាប់​បណ្តា​សហគ្រិន ក៏​ដូច​ជា​ប្រព័ន្ធ​អប់រំ និង​សុខាភិបាល​ប្រកបដោយ​គុណភាព​ល្អ ។ ទោះជា​យ៉ាងណា សិង្ហ​បុរី នៅ​តែ​មាន​ភាព​ទូលំទូលាយ​ដដែល​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ខណៈ​ខ្លួន​ជាប់​លេខ​រៀង​ទី​៣៨ លើ​ពិភពលោក​ក្នុង​ប្លុក​ប្រទេស​មាន​សេរីភាព​ផ្ទាល់ខ្លួន ។
ប្រទេស​នេះ​ បាន​ជាប់​លំដាប់ថ្នាក់​កំពូល​ទាំង​២០​គ្រប់​ផ្នែក​ទាំងអស់ ហើយ​ផ្នែក​ចំនួន​២​គឺ សេរីភាព​ផ្ទាល់ខ្លួន​ជាប់​លេខ​រៀង​ទី​៣៨ និង​មូលធនសង្គម​ជាប់​លេខ​រៀង​ទី​២៥ ។
ចំណែក​ស​ន្ទ​ស្សន៍   ប្រចាំឆ្នាំ​ជាប់​ចំណាត់ ថ្នាក់​ក្នុង​៨​ផ្នែក​រួម​មាន សេដ្ឋកិច្ច សហគ្រិនភាព​និង​កាលានុវត្តភាព ការ​គ្រប់គ្រង អប់រំ សុខភាព សុវត្ថិភាព និង​សន្តិសុខ សេរីភាព​ផ្ទាល់ខ្លួន និង​មូលធនសង្គម ។

សេរីភាព​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​នឹង​ជម្រើស​នៃ​សេរីភាព​បញ្ចេញមតិ ភាព​ចលាចល និង​ការ ជឿជាក់​ផលិតផល​ក្នុង ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​របស់​ជាតិ និង​សុខុមាលភាព​របស់​ប្រជាជន ។

វិធានការ​មូលធនសង្គម​មានការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​សង្គម ក៏​ដូច​ជា​បណ្តាញ​សហគមន៍ និង​គ្រួសារ ។

សិង្ហ​បុរី​បាន​ជាប់​លំដាប់​លេខ​រៀង​ទី​១២ ផ្នែក​សហគ្រិនភាព និង​កាលានុវត្តភាព ខណៈ​ស៊ុ​យ​អែ​ត​ស្ថិត​នៅ​លំដាប់​កំពូល ចំណែក​សុវត្ថិភាព និង​សន្តិសុខ ហុងកុង​ជាប់​លេខ​១ ។

ប្រទេស​ន័​រ​វែ​ស ស្ថិត​នៅ​លំដាប់​កំពូល​ក្នុង​ស​ន្ទ​ស្សន៍​សរុប​ស្ថិត​ក្នុង​ចំណោម​កំពូល​ ទាំង​១០​សម្រាប់​គ្រប់​ផ្នែក​ទាំងអស់ ប៉ុន្តែ​មិន​គ្រប់គ្រង​តំណែង​កំពូល​ក្នុង​ផ្នែក​ទាំង​៨ ខាងលើ​ឡើយ ។

សិង្ហ​បុរី​ជាប់​លេខ​រៀង​ទី​១៧ សរុប​ទាំងអស់​ដែល​មាន​លក្ខណៈ​ល្អ​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី រីឯ​ជប៉ុន​ជាប់​លេខ​ទី​១៩ និង​ហុងកុង​ជាប់​លេខ​ទី​២០ ។
ស​ន្ទ​ស្សន៍​នេះ​ ត្រូវ​គេ​រក​ឃើញ​ថា ប្រទេស​នេះ​ជាប់​លំដាប់ថ្នាក់​មូលធន​ខ្ពស់​ជាងគេ​បំផុត​ទី​២ លើ​ពិភពលោក​ដែរ គឺ​២៤០.៧៥០​ដុល្លារ​សម្រាប់​កម្មករ​ម្នាក់ ខណៈ​៤៧%​នៃ​ការ​នាំ​ចេញ​ផលិតផល​ឧស្សាហកម្ម​ត្រូវ​បាន​ចាត់ជា​ចំណាត់ថ្នាក់​ បច្ចេកវិទ្យា​ខ្ពស់​ជាងគេ​បំផុត​ទី​៣​លើ​ពិភពលោក ។

ក្នុង​ចំណោម​ប្រជាជាតិ​អាស៊ាន ម៉ា​ឡេ​ស៊ី​ស្ថិត​នៅ​លេខ​រៀង​បន្ទាប់​នៃ​កម្រិត​ខ្ពស់​បំផុត​តាម​ពីក្រោយ​ សិង្ហ​បុរី និង​លេខ​ទី​៤៤ បន្ទាប់​ពី​ថៃ វៀតណាម និង​ហ្វី​លី​ពី​ន ។
ឥណ្ឌូ ​ណេ​ស៊ី​បាន​ឡើង​មក​ចំណាត់ថ្នាក់​ទី​២១  ផ្នែក​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ក្នុងអំឡុងពេល​៧​ឆ្នាំ​មុន ។

កា​ណា​ដា គឺជា​ប្រទេស​ត្រជាក់​បំផុត​នៅ​លើ​ពិភពលោក ដែល​ស្ថិត​ក្នុង​លំដាប់​កំពូល​ទាំង​៥ រាប់​បញ្ចូល​ទាំង​ន័​រ​វែ​ស ណូ​វែ​ល​សូ​ឡង់ អុ​ី​ស្លង់ និង​អៀ​ឡង់ នឹង​ក្លាយជា​អ្នក​លើកលែង​ដល់​ជនអន្តោប្រវេសន៍​ច្រើន​ជាងគេ​បំផុត ៕