Antivirus និង Antimalware គឺ​ជា​អ្វី? តើ​វា​ខុស​ពី​គ្នា​អ្វី​ខ្លះ? ស្វែង​យល់​ទាំង​អស់​គ្នា!

ចំពោះប្រិយមិត្តភាគច្រើន ដែល​សិក្សា​ជំនាញ​ផ្នែក ពត៌​មាន​វិទ្យា (IT) ច្បាស់​ជា​ធ្លាប់​មាន ចម្ងល់​មួយ​នេះ ជាក់​ជា​មិន​ខាន គឺ​ថា​មិនទាន់​សូវ​យល់​ច្បាស់ អំពី​ពាក្យ​ថា Antivirus និង Antimalware ថា​តើវាមាន​ន័យ​ដូច​ម្តេច ហើយវាខុសពីគ្នា ត្រង់ណាខ្លះ។​

Antivirus និង Antimalware គឺ​ជា​អ្វី? តើ​វា​ខុស​ពី​គ្នា​អ្វី​ខ្លះ? ស្វែង​យល់​ទាំង​អស់​គ្នា!

តាមពិតទៅ វាមិនខុសគ្នា អីជាច្រើនណាស់ណាទេ គ្រាន់តែ គេបែងចែកវា ទៅតាមប្រភេទ តែប៉ុណ្ណោះ ដោយពាក្យថា Antivirus គឺសំដៅទៅលើ កម្មវិធីណាដែល កំចាត់មេរោគ ច្បាស់លាស់ ពិតប្រាកដ​ណា​មួយ។ ដោយឡែកពាក្យថា Antimalware គឺសំដៅទៅលើ កម្មវិធីណា​ ដែលកំចាត់មេរោគ គ្រប់ប្រភេទ ដែលក្នុងនោះ រួមបញ្ចូលទាំង ពពួក Viruses, Spyware, Adware, Nagware, Trojans, និង Worms ជាដើម។

យ៉ាងណាមិញ ចំពោះកម្មវិធី ដែលប្រើប្រាស់ សម្រាប់កំចាត់ ពពួកមេរោគ ទាំងនោះ មានច្រើនណាស់ តែអ្នកក៏អាច សាកល្បង ជាមួយនឹង កម្មវិធីល្បីៗមួយចំនួន ខាងក្រោមនេះផងដែរ ដែលមានដូចជា៖ Avast, McAfee, Norton, Kaspersky និង 360 Tolal Security ដោយកម្មវិធីទាំងនេះ មាន​មុខងារ អាចកម្ចាត់ ពពួកមេរោគ ជាច្រើនប្រភេទ ដែលយើងបានរាយរាប់ ជូនខាងលើនេះ។

ក៏សូមរំលឹកផងដែរថា បើទោះជា លោកអ្នកបានប្រើប្រាស់ កម្មវិធីមួយក្នុងចំណោម កម្មវិធីខាងលើនេះ ក៏​ពិត​មែន តែបើសិនជា មិនដែលធ្វើការអាប់ដេត ឬទិញកម្មសិទ្ធិបញ្ញា (License) ពីក្រុមហ៊ុន កម្ចាត់​មេរោគ​ទេ​នោះ ក៏វាមិនអាចជួយ លោកអ្នក បានផងដែរ។

សរុបមកវិញ ដូចអ្វីដែលយើងបាន បញ្ជាក់អញ្ចឹង គឺថាដើម្បីចៀសវាង ពីការជ្រៀតចូល ពីមេរោគនោះ លោកអ្នក គួរតែឧស្សាហ៍ក្នុងការអាប់ដេត កម្មវិធីកម្ចាត់មេរោគនោះ ដោយអនុវត្តម្តង ក្នុងមួយសប្តាហ៍ ហើយក៏គួរតែទិញ License ពីក្រុមហ៊ុននោះ ផងដែរ។ ម្យ៉ាងវិញទៀត ប្រសិនបើមាន ជាចំណេះដឹង ផ្សេងៗទៀត ទាក់ទងនឹង កម្មវិធីកម្ចាត់ មេរោគនោះ លោកអ្នក ក៏អាចបញ្ចេញជាមតិ យោបល់ នៅ​ខាង​ក្រោម​នេះ បានផងដែរ។

  • ដោយ: Mai
  • 1:24 PM, 04 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ