«The Garden Residency » ជម្រើស​​គេ​ហដ្ឋាន​​ដ៏​ល្អ​ និង​ប្រណិត​បំផុត នា​ថ្ងៃ​អនាគត ក្នុង​ក្រុង​ភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន JS Land Limited នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានចាប់ផ្តើមបើកសម្ពោធជាផ្លូវការ នូវការដ្ឋានសាងសង់របស់ខ្លួន ស្ថិតនៅក្នុងខណ្ឌសែនសុខ ជាតំបន់អភិវន្ឍន៍ បន្ទាប់ពីការទទួលស្គាល់នឹងគាំទ្រយ៉ាងពេញទំហឹង ក្នុងការដាក់ប្រកាសគម្រោង «The Garden Residency» រយៈពេលប៉ុន្មានខែមកនេះ។ ក្នុងថ្ងៃបើកការដ្ឋានសាងសង់នេះ ក្រុមហ៊ុន JS Land Limited បានសន្យាថា នឹងប្រគល់ជូនសម្រាប់អតិថិជនរបស់ខ្លួនមកវិញ នូវគេហដ្ឋាន ដ៏ស្រស់ស្អាត មានតម្លៃសមរម្យ ប្រកបដោយគុណភាពខ្ពស់។

«The Garden Residency» គឺជាគេហដ្ឋានដ៏ប្រណិត មានតម្លៃសមរម្យ ជាមួយនឹងការរចនាសួនច្បារដ៏ស្រស់ស្អាត ស្របតាមការរស់នៅ ជាលក្ខណៈស្តង់ដារ។ ការរស់នៅក្នុង «The Garden Residency» ត្រូវបានផ្សាភ្ជាប់ ជាមួយនឹងភាពបៃតង ទីតាំងធំទូលាយ មានភាពងាយស្រួល មានអាងហែលទឹក ដ៏ធំចំនួនពីរ សួនអាកាសចំនួនបី និងមានប្រព័ន្ធ សន្តិសុខពេញ ២៤ម៉ោង។ ជាការកត់សម្គាល់ ទីតាំងជុំវិញ ជាទីប្រជុំជន រួមមានផ្សារទំនើប មន្ទីរពេទ្យ សាកលវិទ្យាល័យ ជាច្រើន ដូចជា សាកលវិទ្យាល័យសែនសុខ, សាកលវិទ្យាល័យខេមរៈ, សាកលវិទ្យាល័យ Lim Kok Wing ជាដើម។

ជាការពិតណាស់ បច្ចុប្បន្នមានគម្រោង សាងសង់ផ្សេងៗជាច្រើន ក្នុងរាជធានីភ្នំពេញ យ៉ាងណាមិញ« The Garden Residency»នៅតែជាជម្រើសគេហដ្ឋាន ដ៏ប្រសើរ ហើយមានតម្លៃសមរម្យ ដែលមានគោលដៅ ចំពោះប្រជាជន ក្នុង ស្រុក អាចក្លាយជាម្ចាស់ផ្ទះ ដ៏ប្រណិតក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនអចលនទ្រព្យ JS Land Limited បានដាក់កិច្ចខិតខំ ប្រឹង ប្រែងជាច្រើន ក្នុងគម្រោងសាងសង់នេះ ឲ្យក្លាយជាគេហដ្ឋាន ដ៏ប្រណិត គួរជាទីពេញចិត្ត ជាពិសេសមាន តម្លៃ សមរម្យ សម្រាប់ប្រជាជន ដែលមានបំណងចង់ក្លាយ ជាម្ចាស់គេហដ្ឋានដ៏ប្រណិត។

លោក Dato' Jack Yap នាយកប្រតិបត្តិ ជនជាតិ ម៉ាឡេស៊ី នៃក្រុមហ៊ុន JS Land Limited Co. Ltd បានថ្លែងថា «គម្រោងសាងសង់របស់យើង មានការគាំទ្រយ៉ាងពេញទំហឹង ក្នុងការលក់លើសពីការរំពឹងទុក គួរឲ្យកត់សម្គាល់។ ចាប់ តាំងពីពេលប្រកាសគម្រោង មកដល់នឹងពេលនេះ យើងបានសម្រេចការលក់យ៉ាងជោគជ័យ ហើយនៅក្នុងនេះផង ដែរ យើងចាប់ផ្តើម សម្ពោធការដ្ឋានសាងសង់ជាផ្លូវការ ហើយសន្យាថា នឹងប្រគល់ជូនសម្រាប់អតិថិជនរបស់យើង មកវិញនូវគេហដ្ឋាន ប្រកបដោយគុណភាពខ្ពស់» ។

លោកបានបន្តទៀតថា «យើងមានជំនឿយ៉ាងមុតមាំថា គេហដ្ឋាន ដ៏ប្រណិតរបស់យើង នឹងមានការគាំទ្រកាន់ តែច្រើនឡើង ព្រោះយើងមានតម្លៃសមរម្យ លក្ខខណ្ឌភូមិសាស្ត្រអំណោយផល ជាមួយនឹងការរចនាសួនច្បារ ដ៏ស្រស់ស្អាត ស្របតាមការរស់នៅ ជាលក្ខណៈស្តង់ដារ។ ចំពោះអតិថិជន ដែលមានចំណាប់អារម្មណ៍ សូមមេត្តារួសរាន់ ព្រោះតម្លៃនឹងមានការផ្លាស់ប្តូរ បន្ទាប់ពីសំណង់ ត្រូវបានសាងសង់.!»។

គោលបំណងរបស់ក្រុមហ៊ុន អចលទ្រព្យ JS Land Limited គឺជាការសាងសង់គេហដ្ឋាន ដែលសមស្រប ទៅតាមតម្រូវការ របស់ប្រជាជនក្នុងតំបន់ ដែលមានគុណភាពល្អឥតខ្ចោះ។ ជាមួយនឹងការវិវឌ្ឍន៍ ឥតឈប់ឈរ មិនត្រឹមតែវិស័យបច្ចេក វិទ្យាប៉ុណ្ណោះទេ តែវាមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងនិន្នាការស្ថាបត្យកម្ម ហើយក៏ជាចក្ខុវិស័យមួយ ដែលក្រុមហ៊ុនមានគោលដៅ ចំពោះប្រជាជនក្នុងស្រុក ដែលអាចក្លាយជាម្ចាស់ផ្ទះ ដ៏ប្រណិត ជាមួយនឹងតម្លៃសមរម្យ ប្រកបដោយគុណភាព ល្អបំផុត៕