កំពូលតារា​ហុងកុង នាង G.E.M Tang រៀប​ចំការ​ប្រគំ​តន្ត្រី​នៅ​អាមេរិក និង​កាណាដា (Video Inside)

ហុងកុង៖ កំពូលតារាសម្រៀងហុងកុង វ័យ២៤ឆ្នាំនាង G.E.M Tang ដែលគ្រប់គ្នាហៅថា Beyonce ហុងកុងនោះ នឹងចាប់ផ្តើមការប្រគំតន្ត្រីរបស់ខ្លួន មានឈ្មោះថា X.X.X. Live នៅថ្ងៃទី៣ខែធ្នូខាងមុខនេះ នៅសហរដ្ឋអាមេរិក។

ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៥នេះថា តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង ដែលកំពុងលុកលុយ អារម្មណ៍ប្រិយមិត្ត នៅប៉ែកអាស៊ី និងអឺរុបនាង G.E.M Tang នឹងចាប់ផ្តើមការប្រគំតន្ត្រីទោល នៅសហរដ្ឋអាមេរិក ដោយចាប់ផ្តើម នៅថ្ងៃទី៣ខែធ្នូ នឹងបន្តទៅ Vancouver នៅថ្ងៃទី៥ខែធ្នូ ហើយនឹងបន្តដំណើរទៅ California នៅថ្ងៃទី៦ នៅឯមជ្ឈមណ្ឌល Sap នៅ San Jose ហើយនៅថ្ងៃទី៧ធ្នូនាងនឹងបន្តតន្ត្រីនេះ នៅ Inglewood រដ្ឋ California ។

ប្រភពព័ត៌មានបានបន្តឲ្យដឹងថា ក្រោយតន្ត្រីនៅ California ស្រីស្អាត G.E.M Tang នឹងត្រឡប់មកកាណាដា នៅថ្ងៃទី១១ដើម្បីសម្តែងនៅ Toronto និងបន្តទៅសម្តែងនៅរោង ភាពយន្ត Chicago ថ្ងៃទី១៨ខែធ្នូ ហើយសម្រាប់តន្ត្រីនេះដែរ តារាសម្លេងផ្អែម G.E.M Tang បាននិយាយថា «ខ្ញុំបានទន្ទឹងរង់ចាំ យ៉ាងយូរ ដើម្បីបានជួបប្រិយមិត្ត នៅអាមេរិកខាងជើង ហើយខ្ញុំនឹងបានជួប ជាមួយអ្នកគាំទ្រ ដែលកំពុង followហ្វេសប៊ុករបស់ខ្ញុំជាយូ ខ្ញុំនឹងបានណែនាំតន្ត្រីរបស់ខ្ញុំ ទៅកាន់ពួកគេ»។

ជួបសម្ភាសន៍ជាមួយ MTV Iggy តារារូបស្រស់ G.E.M Tang បាននិយាយយ៉ាងលម្អិត ពីតន្ត្រី X.X.X Tour នេះ និងបង្ហើបពីអាល់ប៊ុមថ្មី របស់ខ្លួន "Heartbeat" ផងដែរ។ មិនតែប៉ុណ្ណោះ នាងថែមទាំងនិយាយពីក្រុមចម្រៀងកូរ៉េ ដែលនាងគាំទ្រខ្លាំង និងចង់សហការជាមួយទៀតផង គឺក្រុម Big Bang ហើយសព្វថ្ងៃនេះ G.E.M Tang កំពុងតែសហការជាមួយតារាកូរ៉េ Kim Soo Hyun ក្នុងស្ប៉តពាណិជ្ជកម្ម ជាភាសាចិន Dove Chocolates ៕