សាវិន ហ្វីលីព បំផុស​មហាជន​ឲ្យ​មាន​ស្មារតី ចូលរួម​សកម្មភាព​មនុស្សធម៌​ឲ្យ​បាន​ច្រើន

ភ្នំពេញ៖ តារាសម្តែងជើងចាស់ បច្ចុប្បន្នមានភាពលេចធ្លោ លើសកម្មភាពមនុស្សធម៌ ជួយដល់កុមារកំព្រា និងជនចាស់ជរាគា្មនទីពឹង លោក សាវិន ហ្វីលីព នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោកថ្មីៗនេះ បានចេញមុខបំផុសដល់មហាជន អ្នកគាំទ្រលោកទាំងអស់ ឲ្យមានស្មារតីក្នុងការចូលរួមចំណែក ក្នុងសកម្មភាពការងារ មនុស្សធម៌ជួយ ដល់សង្គម ជាពិសេសជួយដល់ជនក្រីក្រ។

ជាមួយគ្នានឹងការបង្ហាញជំហរ ដើម្បីសម្រេចបំណង ក្នុងការជួយសង្គ្រោះកុមារកំព្រា និងចាស់ជរាគ្មានទីពឹងនេះដែរ តារាភាពយន្តជើងចាស់ កំពុងមមាញឹកនឹងការងារមនុស្សធម៌ លោក សាវិន ហ្វីលីព ក៏បានអំពាវនាវឲ្យ មានការចូលរួមពីសំណាក់ មហាជន នៅលើហ្វេសប៊ុកថា «ធ្វើជាមនុស្សត្រូវមានចិត្តសណ្ដោស ដល់អ្នកដទៃ មិនត្រូវគិតតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ព្រោះនៅទីបំផុត នៃជីវិតសេចក្ដីស្លាប់ នឹងមកដល់គ្រប់គ្នា»។

លោក សាវិន ហ្វីលីព ត្រូវបានគេមើលឃើញថា មួយរយៈពេលចុងក្រោយនេះ ទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនៅលើបណ្ដាញ ហ្វេសប៊ុក និងសារព័ត៌មានទាំងក្នុង និងក្រៅស្រុក។ អ្វីដែលមហាជន និងតារាសិល្បៈ ផ្ដោតការចាប់អារម្មណ៍នោះ គឺបន្ទាប់ពីលោកក្ដោបក្ដាប់ ឱកាសជោគជ័យធំធេង៣យ៉ាង ព្រមគ្នា ដែលពិបាកឲ្យមនុស្ស នៅជុំវិញខ្លួន តាមទាន់។

ជោគជ័យនោះរួមមាន ការងារសិល្បៈ មុខជំនួញ និង គម្រោងសប្បុរសធម៌ រហូតទទួលបានការតែងតាំងជាឯកអគ្គរាជទូតសុឆន្ទៈ អង្គការមូលនិធិកុមារ CGF Foundation របស់បារាំង ដែលត្រូវគេកត់សម្គាល់ថា មានការផុសផុល និងគាំទ្រ យ៉ាងខ្លាំង ចំពោះអ្វីដែលតារាជើងចាស់រូបនេះ កំពុងតែធ្វើសព្វថ្ងៃ។ ជោគជ័យទាំងនេះ ត្រូវគេមើលឃើញថា កាន់តែមានឥទ្ធិពល បន្ទាប់ពីលោក សាវិន ហ្វីលីព ភ្ជាប់ខ្លួននៅក្នុងកិច្ចការ មនុស្សធម៌ជួយសង្គមយ៉ាងសកម្ម៕