​ពិធីករ​ Killer Karaoke អាមេរិក Steve-O មាន​​សាក់​មន្ត​គាថាអក្សរ​​ខ្មែរ​ដូច Angelina Jolie​


​ពិធីករ​ Killer Karaoke អាមេរិក Steve-O មាន​​សាក់​មន្ត​គាថាអក្សរ​​ខ្មែរ​ដូច Angelina Jolie​

​Steve-O​ ដែល​ជា​ពិធីករ​កម្មវិធី​កម្សាន្ត Killer Karaoke របស់​អាមេរិក​រដូវ​កាល​ទី​១ជា​តារា​ដែល​ស្រលាញ់​ការ​សាក់​រូប។ ​ ជាក់​ស្ដែង​គេ​មាន​រូប​សាក់​ជាង​២០​កន្លង​លើ​ដង​ខ្លួន តែ​អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​ពិធីករ​ពូកែ​វោហារ​នេះ​មាន​ស្នាម​សាក់​មន្ត​គាថា​ជា​អក្សរ​ខ្មែរ​នៅ​ក្រោយ​ខ្នង។

 

​ពិធីករ​ Killer Karaoke អាមេរិក Steve-O មាន​​សាក់​មន្ត​គាថាអក្សរ​​ខ្មែរ​ដូច Angelina Jolie​

 

តាម​ការ​បញ្ជាក់​របស់​គេហទំព័រ ranker ​​សាក់​មន្ត​គាថា​អក្សរ​ខ្មែរ​​នេះ​គឺ Steve-O ​ចម្លង​ពី​សាក់​របស់​តារា​ហូលីវូដ​ Angelina Jolie។ ​សាក់​មន្ត​គាថា​​ជា​អក្សរ​ខ្មែរ​របស់​​តារា​ហូលីវូដ​​វ័យ​៤០​ឆ្នាំ​​​ស្ថិត​នៅ​ស្មា​ខាង​ឆ្វេង​ ដើម្បី​ការពារ​ខ្លួន​ និង​កូន​ប្រុស Maddox​ ដែល​នាង​យក​មក​ពី​ប្រទេស​កម្ពុជា​​​ឲ្យ​ជៀស​ឆ្ងាយ​ពី​អំពើ​អាក្រក់​ផ្សេង​ៗ។

 

ចំណែក​សាក់​របស់ Steve-Oស្ថិត​នៅ​ស្មា​ខាង​ស្ដាំ​​ខុស​ពី​ Angelina ដែល​នៅ​ខាង​ឆ្វេង ប៉ុន្តែ​អត្ថន័យ​របស់​វា​គឺ​ដូច​គ្នា​​ទាំង​ស្រុង។ត្បិត​តែ សាក់​របស់​ Angelina Jolie​ ជា​អក្សរ​ខ្មែរ ប៉ុន្តែ​​វា​ត្រូវ​បាន​សាក់​ដោយ​គ្រូ​សាក់​ជនជាតិ​ថៃ​ម្នាក់​​ឈ្មោះ​ថា Noo Kampai នៅ​ឯ​ខេត្ត Pathumthani ភាគ​ខាង​ជើង​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​២០១៣។

 

​ពិធីករ​ Killer Karaoke អាមេរិក Steve-O មាន​​សាក់​មន្ត​គាថាអក្សរ​​ខ្មែរ​ដូច Angelina Jolie​

 

ចុចអាន៖ពិធីករ​ Killer Karaoke អាមេរិក​ Steve-O ត្រូវ​កាត់​ទោស​ជាប់​គុក​៣០​ថ្ងៃ​ដោយសារ​តែ…

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ ranker,tattoo-models