ខេមរៈ សិរីមន្ត​ ធ្វើ​ខួបកំណើត​សាមញ្ញ​តែមាន​ន័យ​

Sanofi

​ថ្មីៗ​កន្លងទៅនេះ​នៅលើ​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​គេ​ឃើញ​ខេមរៈ សិរីមន្ត បាន​បង្ហោះ នូវ​រូបភាព​និង​សារ​រៀបរាប់​ពី​ការធ្វើ​ខួបកំណើត​របស់ខ្លួន​ដែលមាន​ភាពសាមញ្ញ​តែ​ទាក់ទាញ​ការចាប់ អារម្មណ៍​ពី​មហាជន​យ៉ាងច្រើន​។​​ស្រប​ពេលដែល​ក្នុងសង្គម​ខ្មែរ​កំពុងតែ​ប្រកួតប្រជែង​គ្នា​បង្អួត​បង្ហាញ​ពី​ភាពសម្បូរ​បែប​និង សប្បាយ​ហ៊ឺហា​ក្នុងការ​ធ្វើ​ពិធី​ខួបកំណើត​របស់ខ្លួន​គេ​និង​ក្រុមគ្រួសារ​ដើម្បី​ឲ្យ​អ្នកផង​ដឹងថា​ជា​អ្នកមាន មុខមាត់​បុណ្យ​សក្តិ​ទ្រព្យធន​ពិសេស​តារា​សិល្បៈ​ល្បីៗ​តែង​នាំគ្នា​ធ្វើ​ពិធីជប់លៀង​គគ្រឹកគគ្រេង​សំ​ញ៉ែង​គ្នា​ទៅវិញទៅមក​នោះ​បែរជា ខេមរៈ សិរីមន្ត បង្ហាញ​ពី​សកម្មភាព​ធ្វើ​ខួបកំណើត​ខ្លួន​ប្លែក​ពី​គេ​ទៅវិញ ពោលគឺ​ធ្វើ​ក្នុង​លក្ខណៈសាមញ្ញ​ដោយ​មិន​ខ្លាច​រង​ការ​រិះគន់ថា​គេ​ជាម​នុស្ស​គំ​រិះ​ឬ​គ្មាន​លុយកាក់​ធ្វើ​ពិធី​ឲ្យ​ធំដុំ​ដូច​គេ​។

តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ខេមរៈ សិរីមន្ត បានបង្ហាញ​ពី​ការធ្វើ​ពិធី​ខួបកំណើត​របស់ ខ្លួន​ក្នុង​លក្ខណៈសាមញ្ញ​បំផុត​ដោយ​គ្រាន់​តែមាន​នំ​មួយ​និង​អញ្ជើញ​ញាតិមិត្ត​តិចតួច​ចូលរួម​ពិសេស​គឺ​បាន​ផ្តោត​សំខាន់​ទៅលើ​ឪពុកម្តាយ​ដែលជា​អ្នកមានគុណ​គេ​ប៉ុណ្ណោះ​។​

អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​និង​កត់សំគាល់​គឺ​ខេមរៈ សិរីមន្ត​បាន​បង្ហោះ​សារ​យ៉ាងខ្លី​ថា ៖​ថ្ងៃនេះ​ជា ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​តែ​ក៏​ជា​ថ្ងៃ​ខួប​ដែល​អ្នក​ម្តាយ​របស់ខ្ញុំ​ឆ្លងទន្លេរ​យ៉ាង​លំបាក​ដើម្បី​ឲ្យ​ខ្ញុំ​បានឃើញ​ពិភពលោក​ដ៏​ល្អ​មួយ​នេះហើយ​អ្នក​ម្តាយ​លោកឪពុក​នៅតាម​បីបាច់​ថែរក្សា​ខ្ញុំ​មិន​គិតការ​នឿយហត់​ឡើយ​នេះ​គឺជា​មហា​គុណ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ខ្ញុំ​សូម​បួងសួង​ទេវតា​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក​ជួយ​ឲ្យ​លោក ឪពុក​អ្នក​ម្តាយ​ខ្ញុំ​មាន​សុខ​ភាពល្អ​និង​ជន្មាយុ​យឺនយូរ​កុំបី​អាក់ខាន​ឡើយ​។

ការធ្វើ​ពិធី​ខួបកំណើត​របស់ ខេមរៈ សិរីមន្ត បានធ្វើ​ឲ្យ​មហាជន​យល់ថា​គេ​ពិតជា​បានគិត​វែង ឆ្ងាយ​ដោយ​មិនបាន​យក​ពេលដែល​អ្នក​ម្តាយ​ធ្លាប់បាន​ឈឺចាប់​បំផុត​ស្ទើរតែ​ផុតដង្ហើម​ដើម្បី​ឲ្យ​កូន​ជាទី​ស្រឡាញ់​បានឃើញ​ពន្លឺ​ថ្ងៃ​គឺ​ត្រូវ​ដឹងគុណ​ហើយ​ទៅ​ក្រាប​សំពះ​អ្នកមានគុណ​ទាំង​២​ដោយ​ជំនួស​ឲ្យ​ការ​ជប់លៀង​រាំរែក​សប្បាយ​ហ៊ោកញ្ជ្រៀវ​នោះឡើយ​៕ ដេវីត​


Related