កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្ត ចុះបង្ក្រាប បានអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ក្នុងឃុំព្រៃថ្នង

កំពត ៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដ៏សកម្មម្នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាល នៃការិយាល័យកណ្តាល ព្រហ្មទណ្ឌខេត្តកំពត ដោយមានការណែនាំនីតិវិធី និងចង្អុលបង្ហាញ ពីលោក ឧត្តម សេនីយ៍ ម៉ៅ ច័ន្ធមធុរិទ្ធ នាំឲ្យកម្លាំងឈានទៅធ្វើការបង្ក្រាប បានកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០១៥ ចំណុចតាមផ្លូវ ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។

លោកវរៈសេនីយ៍ទោ ហ៊ីង ឈុំ អនុប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះម៉ាត់ ស្នាវី ហៅចែ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត,ស្នាក់នៅបណ្តោះអាសន្នផ្ទះឈ្មោះនាង ចំរើន ឬអ៊ឹង សុវណ្ណារ័ត្ន ក្នងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។

លោកហ៊ឹង ឈុំ បានឲ្យដឹងទៀតថា វត្ថុតាងដែលរឹបអូសបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១១ កញ្ចប់តូច, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃចំនួន០២គ្រឿង, លុយខ្មែរ៥០ម៉ឺនរៀល, ប្រដាប់ពាក់ព័ន្ធនឹងការប្រើ ប្រាស់ថ្នាំញៀនមួយចំនួន និងដែកឆ្នៃសម្រាប់កាច់សោរម៉ូតូ ចំនួន១។

លោកហ៊ឹង ឈុំ បន្តថា ក្រោយពីកម្លាំង ធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ បានភ្លាម ក៏នាំជនសង្ស័យរូបនេះ ទៅសាកសួរនៅឯស្នងការដ្ឋាន នគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្ត ចុះបង្ក្រាប បានអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ក្នុងឃុំព្រៃថ្នង

កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្ត ចុះបង្ក្រាប បានអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ក្នុងឃុំព្រៃថ្នង