លោក នុត ពុធដារ៉ា បើកការដ្ឋានស្ថាបនាផ្លូវ ០២ខ្សែក្នុងសង្កាត់ស្ពានថ្ម និងសង្កាត់រលួស

ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចូលរួមជា អធិបតី ក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង គ្មានសសៃដែកចំនួន ០២ខ្សែ ក្នុងសង្កាត់ស្ពានថ្ម និងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកអភិបាលខណ្ឌដង្កោ បានអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងមូលដ្ឋាន សង្កាត់ទាំងពីរ ដែលទទួលបានតាមរយៈគម្រោងមូលនិធិអភិវឌ្ឍ សង្កាត់ឆ្នាំ២០១៥ ដែលនេះបានឆ្លុះបញ្ចាំង អំពីការអភិវឌ្ឍ រីកចម្រើនរបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមិនត្រឹមតែបានរំដោះ ប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានបន្តការអភិវឌ្ឍ និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ លោកអភិបាលក៏បានស្នើសុំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយ ផ្លូវដែលត្រូវស្ថាបនា សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលកើតមានឡើង ដោយសារគម្រោងស្ថាបនាផ្លូវ និងសូមតាមដានលើការស្ថាបនារបស់ក្រុមហ៊ុនទទួលការ ដោយសារបង ប្អូនប្រជាពលរដ្ឋទាំងអស់ជាម្ចាស់គម្រោងផ្ទាល់ និងរាយការណ៍ដល់អាជ្ញាធរសង្កាត់ដើម្បីចុះពិនិត្យ និងតាមដាន។

គួរបញ្ជាក់ថា គម្រោងផ្លូវដែលត្រូវស្ថាបនានៅថ្ងៃនេះ ជាផ្លូវបេតុងគ្មានសសៃដែក ស្ថិតក្រោមគម្រោង មូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៥ រួមមាន៖

សង្កាត់ស្ពានថ្មៈ ផ្លូវបេតុងគ្មានសសៃដែក ចំនួន ០១ខ្សែ ប្រវែង ២៦៥ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគោកឪឡឹក

-សង្កាត់រលួសៈ ផ្លូវបេតុងគ្មានសសៃដែក ចំនួន ០១ខ្សែ ប្រវែង ២៧២ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិកណ្តាល ៕

លោក នុត ពុធដារ៉ា បើកការដ្ឋានស្ថាបនាផ្លូវ ០២ខ្សែក្នុងសង្កាត់ស្ពានថ្ម និងសង្កាត់រលួស

លោក នុត ពុធដារ៉ា បើកការដ្ឋានស្ថាបនាផ្លូវ ០២ខ្សែក្នុងសង្កាត់ស្ពានថ្ម និងសង្កាត់រលួស

លោក នុត ពុធដារ៉ា បើកការដ្ឋានស្ថាបនាផ្លូវ ០២ខ្សែក្នុងសង្កាត់ស្ពានថ្ម និងសង្កាត់រលួស