លោក ឡុង ផលគុណ ចុះពិនិត្យមើល ការងារបូមទឹក បញ្ចូលអាងស្តុកទឹក បម្រុងទុកសម្រាប់ ធ្វើស្រែប្រាំង

បាត់ដំបង៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិង ឧតុនិយម ខេត្តបាត់ដំបង បានចុះពិនិត្យមើលការងារ របស់មន្រ្តីជំនាញសហការជាមួយ អាជ្ញាធរឃុំដាក់ម៉ាស៊ីន បូមទឹក បញ្ចូលអាងស្តុកទឹក បម្រុងទុកសម្រាប់ ធ្វើស្រែប្រាំង ខណៈដែលទឹកនៅតាមប្រឡាយ នៅសល់ពីការប្រើប្រាស់ក្នុង ស្រែរបស់ប្រជាពលរដ្ឋ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានឲ្យដឹងថា យោងតាមអនុសាសន៍ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានកាណែនាំផ្ទាល់ពីរដ្ឋមន្រ្តីធនធានទឹកនិងឧតុនិយម លោក លឹម គានហោ ផងនោះ ក្នុងនាមមន្ទីរជំនាញ លោកបានដឹកនាំមន្រ្តីជំនាញក្រោមឱវាទ ចុះពិនិត្យជាប្រចាំនៅតាម អាងស្តុកទឹកគោលដៅនានាក្នុងខេត្ត គឺមានទឹកបម្រុងទុកគ្រប់គ្រាន់។ដោយឡែកអាងស្តុកទឹកបាដាក ស្ថិតក្នុងភូមិ សម្តេចនិងភូមិបាសែតឃុំតាប៉ុនស្រុកសង្កែ លោកបានដាក់ម៉ាស៊ីនបូមទឹកចំនួន៣គ្រឿង មានកម្លាំង៦៥សេះ និងទំហំ ទុយោ៣តឹក បានបូមទឹកពីប្រឡាយចែកចាយទឹកចូលទៅក្នុងអាងវិញ បន្ទាប់ពីមានការសល់ទឹកដែល ប្រជាពលរដ្ឋ ប្រើប្រាស់មិនអស់និងបូមបញ្ចូលវិញដើម្បីស្តុកបម្រុងទុក ជូនប្រជាពលរដ្ឋធ្វើស្រែប្រាំងថែមបន្តទៀត ព្រោះទឹកនៅក្នុងស្រែរដូវវស្សាមានគ្រប់គ្រាន់ហើយ។

លោក ឡុង ផលគុណ បានបញ្ជាក់ថា ការបូមទឹកបញ្ចូលអាងវិញនេះ គឺត្រូវបូមរហូតដល់ពេញអាងឬអស់ទឹក ពីប្រឡាយ ដែលនៅសេសសល់ឥតប្រយោជន៍ នេះជាយុទ្ធសាស្រ្តរបស់ក្រសួងនិងមន្ទីរជំនាញផងដែរ។ ទឹកដែល យើងកំពុងបូមបញ្ចូលអាងវិញនេះ គឺមានទំហំអាចផ្ទុកទឹកដល់ទៅ១លាន៦សែនមែត្រគូប ហើយអាចគ្រប់គ្រង បញ្ចេញឲ្យប្រជាពលរដ្ឋនៅម្តុំនោះអាចធ្វើស្រែប្រាំងបាន២ដងក្នុង១ឆ្នាំ ដែលមានដីស្រែជាង២ពាន់ហិកតា។ចំណែកអាង ស្តុកទឹកផ្សេងៗគឺមានពេញគ្រប់គ្រាន់អស់ហើយ ទឹកស្រែគ្រប់ទិសទីក៏មានគ្រប់គ្រាន់ដែរ ទោះជា ឈប់ភ្លៀងពីពេលនេះក៏ដោយ។ មន្ទីរធនធានទឹកខេត្តឆ្នាំនេះមានទឹកគ្រប់គ្រាន់ អាចផ្គត់ផ្គង់ស្រែបានជាង ២ម៉ឺន ហិកតាឯនោះ។មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានត្រៀមខ្លួនមាន៤ចំណុចជាស្រេច៖ទី១ ត្រូវផ្តល់ទឹកដល់ ស្រែណាដែលបានចេញគួផ្លែហើយ ទី២ ត្រូវគ្រប់គ្រងឲ្យបានទឹកនៅក្នុងអាងទាំងអស់ សម្រាប់ជូនប្រជា ពលរដ្ឋ ត្រៀម ធ្វើស្រែក្នុងឆ្នាំ២០១៥-១៦ បានគ្រប់គ្រាន់ ទី៤ បានត្រៀមម៉ាស៊ីនបូមទឹកគ្រប់ធុន និងប្រេង សម្រាប់ជួយ អន្តរាគមជូនប្រជាពលរដ្ឋទាន់វេលា។

នៅក្នុងការចុះពិនិត្យមើលការងារនេះផងដែរ តំណាងក្រុមប្រឹក្សាឃុំតាប៉ុនម្នាក់ លោកបានថ្លែអំណរគុណដល់មន្ទីរ ធនធានទឹកនិងឧតុនិយមខេត្ត ដែលបានយកចិត្តទុកដាក់ជាប្រចាំដើម្បីផ្តល់ទឹកបញ្ចូលស្រែ តែពេលនេះដោយសារ ទឹកនៅតាមប្រឡាយនៅសេសសល់ ទើបមន្ទីរជំនាញសហការជាមួយក្រុមប្រឹក្សាឃុំបូមបញ្ចូលអាងស្តុកទឹកវិញ ជៀសវាងសល់ទឹកចោលឥតប្រយោជន៍។លោកបានបន្តថា នៅក្នុងឃុំតាប៉ុនរបស់លោកគឺមាន៥ភូមិ ក្នុង៤ភូមិ មានទឹកគ្រប់គ្រាន់ ហើយភូមិ១ទៀតខ្វះទឹកបន្តិចបន្តួចតែពុំមានបញ្ហាអ្វីធំដុំនោះទេ ដោយសារនៅឆ្ងាយ ពីកន្លែង ប្រឡាយបង្ហូរទឹកពេកប៉ុណ្ណោះ៕