​តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដំបូង​មិនគួរ​បរិភោគ​អ្វីខ្លះ​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដំបូង​មិនគួរ​បរិភោគ​អ្វីខ្លះ​?

​នៅពេល​ដែល​អ្នក​ទើប​នឹង​មាន​ផ្ទៃពោះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​សកម្មភាព​មួយចំនួន ជាពិសេស​អាហារ ព្រោះ​អាហារ​ជា​កត្តា​ចំបង​ដែល​អាច​បំផ្លាញ​សុខភាព​កូន និង​អ្នក​យ៉ាង​ងាយ ដូចនេះ​តើ​មាន​ផ្ទៃពោះ​ដំបូង​គួរតែ​ចៀសវាង​កុំ​បរិភោគ​អាហារ​អ្វីខ្លះ​?
 

​កាហ្វេ និង​តែ​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​៣​ខែ​ដំបូង អ្នក​គួរតែ​ចៀសវាង​កុំ​ទទួលទាន​កាហ្វេ និង​តែ ព្រោះ​នៅ​ក្នុង​នោះ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​អាច​ធ្វើឲ្យ​កូនលូតលាស់​យឺត ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​ទម្ងន់​កូនប្រែជា​ស្រាល​ទៀតផង​។​

ថ្លើម​សត្វ​
អ្នក​មិន​ត្រូវ​បរិភោគ​ថ្លើម​សត្វ​ដើម្បី​ចង់​ទទួលបាន​វីតាមីន​A និង​D​នោះទេ ព្រោះ​វា​ក៏​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​ដែរ ដូចនេះ​បើ​អ្នក​ចង់​បាន​វីតាមីន​ទាំង​២​ប្រភេទ​នោះ អ្នក​អាច​បរិភោគ​ការ៉ុត ឬ​បន្លែ​និង​ផ្លែឈើ​មក​ជំនួស​បាន​។​

ចា​ខ្វៃ​
អ្នក​មិន​ត្រូវ​បរិភោគ​ចា​ខ្វៃ​នៅពេល​ដែល​អ្នក​ទើប​នឹង​មាន​ផ្ទៃពោះ ឬ​ចន្លោះ​ពេល​មាន​ផ្ទៃពោះ​នោះទេ ព្រោះ​នៅក្នុង​ចា​ខ្វៃ​មាន​ម្សៅ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល​របស់​កូន ដូចនេះ​អ្នក​មិនគួរ​បរិភោគ​វា​ទេ​បើ​ចៀសបាន​។​

អាហារ​ប្រតិកម្ម​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិន​គួរ​តែងតែ​សាកល្បង​អាហារ​គ្រប់​ប្រភេទ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ប្រតិកម្ម​បាន ជា​ហេតុ​ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​យ៉ាង​ងាយ​។​

អាហារ​ដែល​ជូរ​
ថ្វី​ត្បិត​តែ​អាហារ​ដែល​ជូរ​អាច​ការពារ​អ្នក​មិន​ឲ្យ​ក្អួត​ច្រើន ប៉ុន្តែ​អ្នក​មិនគួរ​បរិភោគ​ច្រើន​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ពោះវៀន និង​ក្រពះ​អ្នក ថែមទាំង​ធ្វើឲ្យ​កូនលូតលាស់​មិនបាន​ល្អ​ទៀតផង​។​

ស្ករ ឬ​អាហារ​ដែល​ផ្អែម​
នៅ​ចន្លោះ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ អ្នក​មិន​គួរ​បរិភោគ​អាហារ​ដែល​ផ្អែម​ច្រើន​នោះ​ទេ ព្រោះ​បើ​អ្នក​ពិសារ​ដោយ​មិន​គិត នោះ​អ្នកនឹង​ងាយ​ធាត់​ខ្លាំងណាស់ ហើយ​នៅពេល​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ក្នុង​រាងកាយ​អ្នក នោះ​វា​នឹង​ធ្វើឲ្យ​ធ្មេញ​កូនលូតលាស់​មិនបាន​ល្អ​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។