ពីរ​បី​ខែ​ដំបូង ទារក អាច​ធ្វើ​អ្វី​បាន​ខ្លះ​?

ពីរ​បី​ខែ​ដំបូង ទារក អាច​ធ្វើ​អ្វី​បាន​ខ្លះ​?

​ទារក ១ ខែ​
•​    ​ចេះ​ជញ្ជក់មាត់​
•​    ​ចេះ​លេប ពេល​បិតមាត់​
•​    ​មាន​អារម្មណ៍​ផា​សុកភាព ពេល​អ្នក​កាន់ ឬ​បី​គេ​
•​    ​ដាក់​ក្បាលឲ្យត្រ​ង់​បាន ពេល​គេង​
•​    ​លើកដៃ លើក​ជើងបាន​
•​    ​ជញ្ជក់​ដៃ​
•​    ​ត្រូវការ​ញ៉ាំ​ពី ១០ ទៅ ១៥ ដង​
•​    ​ដាក់​ដៃ​ចូលក្នុង​មាត់​
•​    ​មើល​វត្ថុ​ដែល​មាន​ពណ៌​ច្បាស់ៗ​
•​    ​ប្រើ​ភ្នែក​សំឡឹង​មើល​វត្ថុ​ណាមួយ​
•​    ​ក្បាប់​ដៃ ពេល​អ្នក​ដាក់​ម្រាមដៃ លើ​បាតដៃ​របស់គេ​។​

​ទារក ២ ទៅ ៣ ខែ​
•​    ​អាច​ចង់ចាំ​មុខ​អ្នក​មើល​ថែ​គេ​បាន​
•​    ​ឈោង​ចាប់​របស់​លេង​
•​    ​សំលឹង​រកមើល​សម្លេង ដែល​គេ​លឺ​
•​    ​គ្រវី​ដៃ​ចុះឡើង​
•​    ​គេ​នឹង​ស្ងប់ស្ងាត់ ឬ​ឈប់​យំ ពេល​អ្នក​ថ្នាក់ថ្នម​គេ​
•​    ​ញញឹម​
•​    ​សំលឹងរ​មើល​មុខ​មនុស្ស​ជុំវិញខ្លួន​
•​    ​ព​ត់ដៃ ពត់​ជើង​
•​    ​បញ្ចេញ​សម្លេង​ផ្សេងៗ​
•​    ​ចូល​ចិត្ត​របស់​លេង​
•​    ​ឈោង​ដៃ ចាប់​វត្ថុ​អ្វីមួយ ដែល​នៅ​ជិត​
•​    ​ងើប​លេង​ម្តង រយៈពេល​ពី​មួយ ឬ​ពីរ​ម៉ោង​
•​    ​បិទ ឬ​បើក​បាតដៃ​របស់គេ​
•​    ​ចេះ​ស្រង់ក្លិន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។