ធ្វើ​ដូចម្តេច​ទើប​កូន​មាន​ភាព​ឯករាជ្យ​នៅពេលដែល​គេ​ធំ​?

ធ្វើ​ដូចម្តេច​ទើប​កូន​មាន​ភាព​ឯករាជ្យ​នៅពេលដែល​គេ​ធំ​?

​ឳ​ពុក​ម្តាយ​គ្រប់រូប​សុទ្ធតែ​រំពឹង​ចង់ឲ្យ​កូន​ធំ​ឡើយ​មាន​ភាព​ឯករាជ្យ​ជានិច្ច ដោយ​មិន​សង្ឃឹមថា​កូន​ពឹង​តែ​អ្នក​គ្រប់ពេល​ឡើយ ដូចនេះ​តើ​មាន​វិធី​អ្វីខ្លះ​ដែល​អាច​ធ្វើឲ្យ​កូន​មាន​ភាព​ឯករាជ្យ​នោះ​?
 

​ទៅ​សាលា​ដោយ​ខ្លួនឯង​
បើ​សាលារៀន​របស់​កូន​នៅ​ជិត​ផ្ទះ អ្នក​គួរតែ​ទុកឲ្យ​គេ​ទៅ​រៀន​ដោយ​ខ្លួនឯង ព្រោះ​នៅពេល​ដែល​អ្នក​ធ្វើ​បែប​នេះ កូន​នឹង​មាន​ភាព​ឯករាជ្យ​តាំងពី​តូច ដោយ​គេ​អាច​ទៅ​រៀន​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹង​អ្នក​ឲ្យ​ជូនទេ ហើយ​ថែមទាំង​អាច​ទៅ​សាលា​បាន​ទាន់​ពេល​ទៀតផង ដោយសារ​តែ​គេ​មិន​អាង​មាន​អ្នក​ទៅប្រាប់​អ្នកគ្រូ ឬ​លោកគ្រូ ហើយ​មិន​ដាក់ទោស​គេ​នៅពេល​ដែល​ទៅ​រៀន​យឺត ដូចនេះ​គេ​នឹង​ទៅ​រៀន​ទាន់ពេល​ដោយសារ​តែ​ខ្លាច​លោកគ្រូ ឬ​អ្នកគ្រូ​ដាក់ទោស​គេ​។​

ឲ្យគេ​ធ្វើ​កិច្ចការ​ផ្ទះ​ដោយ​ខ្លួនឯង​
នៅក្រោយពេល​ដែល​គេ​ធ្វើ​កិច្ចការ​ផ្ទះ​រួច អ្នក​មិន​ត្រូវ​ពិនិត្យមើល​កន្លែង​ណា​ខុស​ឲ្យ​កូន​ទេ ព្រោះ​នៅពេល​ដែល​អ្នក​ជួយ​ពិនិត្យមើល នោះ​កូន​នឹង​ខ្ជិល មិន​ពិនិត្យមើល​ដោយ​ខ្លួនឯង​ឡើយ នោះ​ពេល​ប្រលង​ក៏​កូន​គ្មាន​ទម្លាប់​ពិនិត្យមើល​ក្រដាស​ប្រលង​ឡើងវិញ​ដែរ ដូចនេះ​បើ​អ្នក​ចង់ឲ្យ​កូន​មាន​ភាព​ឯករាជ្យ អ្នក​ត្រូវ​ទុកឲ្យ​គេ​ធ្វើ​ខ្លួនឯង​។​

មិន​ត្រូវរ​អ៊ូ​ច្រើន​
​នៅពេល​ដែល​កូន​មិន​ស្តាប់​អ្នក អ្នក​មិន​ត្រូវ​រអ៊ូ ហើយ​ស្តីបន្ទោស​ឲ្យ​កូន​ទេ អ្នក​ត្រូវ​និយាយ​តាម​សម្រួល នោះ​គេ​នឹង​ស្តាប់ ព្រោះ​នៅពេល​ដែល​អ្នក​ស្តីបន្ទោស​ឲ្យគេ​ច្រើន គេ​នឹង​មាន​សន្ធិ​មិនល្អ ដូចនេះ​ធំ​ឡើង​គេ​នឹង​គ្មាន​ភាព​ឯករាជ្យ​ឡើយ​។​

ទុក​ឲ្យ​កូន​ធ្វើ​ខ្លួនឯង​
ការងារ​ដែល​អ្នក​គិត​ថា​កូន​អាច​ធ្វើ​ដោយ​ខ្លួនឯង អ្នក​ត្រូវ​តែ​ទុកឲ្យ​គេ​ធ្វើ ព្រោះ​បើ​អ្នក​តែងតែ​ជួយ​គេ នោះ​គេ​នឹង​មាន​គំនិត​ពឹងផ្អែក​លើ​អ្នក​ជានិច្ច ទោះ​បី​ជា​រឿង​តូចតាច​យ៉ាងណាក៏ដោយ​ក៏​គេ​ទុក​ឲ្យ​អ្នក​ធ្វើ​ដែរ ដូចនេះ​គេ​នឹង​គ្មាន​ភាព​ឯករាជ្យ​ឡើយ​នៅពេលដែល​គេ​ធំ​ឡើង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។