​វីដេអូ​ថត​​បាន​​​ដុំ​​ភ្លើង​​ឆេះ​​​​ហោះ​ធ្លាក់​ពី​​​​​មេឃ​មួយទៀត​ នៅ​​ថៃ

​វីដេអូ​ថត​​បាន​​​ដុំ​​ភ្លើង​​ឆេះ​​​​ហោះ​ធ្លាក់​ពី​​​​​មេឃ​មួយទៀត​ នៅ​​ថៃ

ប្រជាជន​​ក្នុង​ប្រទេស​ថៃ​ជា​ច្រើន​កន្លែង​ រួម​ទាំង​​អ្នក​នៅ​ក្រុង​បាងកក បាន​ភ្ញាក់​ផ្អើល​ជា​ថ្មី ក្រោយ​​​ប្រទះ​​ឃើញ​និ ង​ថត​បាន​វីដេអូ​ ដុំ​ភ្លើង​​ឆេះ​ហោះ​ធ្លាក់​ពី​លើ​មេឃ​​ ភ្លឺ​ច្រាល​មួយ​ភ្លែត​ មិន​គួរ​​ឲ្យ​ជឿ។

 

​វីដេអូ​ថត​​បាន​​​ដុំ​​ភ្លើង​​ឆេះ​​​​ហោះ​ធ្លាក់​ពី​​​​​មេឃ​មួយទៀត​ នៅ​​ថៃ
 

ហេតុការណ៍​ខាង​លើ​​​​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង ៨:៣៥​នាទី​​​យប់​ថ្ងៃ​​ចន្ទ​ទី​២ ខែ​វិច្ឆិកា​ថ្មី​នេះ​ៗ។ វីដេអូ​ដុំ​ភ្លើង​​ដូច​បាល់​ឆេះ​ធ្លាក់​​ពី​​លើ​មេឃ​នោះ បាន​បញ្ចេញ​ពន្លឺ​​ច្រាល​ខ្លាំង​មួយ​ភ្លែត​​ មុន​ពេល​វា​ធ្លាក់​ចុះ​ទៅ។

 

​ក្រោយ​​​ហេតុការណ៍​​ខាង​លើ​កើត​ឡើង ខាង​វិទ្យាស្ថាន​ជាតិ​​ស្រាវជ្រាវ​តារា​សាស្ត្រ​នៃ​ប្រទេស​ថៃ​បាន​បញ្ជាក់​ចំពោះ​​រឿង​នោះ​ថា​ ជា​​បាតុភូត​​នៃ​អវកាស​ ដែល​អាច​ជា​វត្ថុ​អ្វី​មួយ​ធ្លាក់​ពី​លើ​មេឃ​មក ជា​អាចម៍​ផ្កាយ ឬ​មួយ​ជា​បំណែក​​នៃ​​ផ្កាយ​រណប​​​​ឆេះ​ធ្លាក់​មក។

 

មាន​មតិ​លើក​ឡើង​មួយ​ចំនួន​ថា​​បាតុភូត​ខាង​លើ អាច​ជា​ទំនាយ​​ប្រផ្នូល​មិន​ល្អ ដូច​ជា​គ្រោះ​ធម្មជាតិ​អាច​កើត​ឡើង​ក្នុង​ប្រទេស​ ឬ​ជម្លោះ​​អ្វី​មួយ​កើត​ឡើង។ ដោយ​ឡែក​មនុស្ស​ជា​ច្រើន​ដែល​បាន​ថត​ជាប់​ហេតុការណ៍​ដោយ​ចៃដន្យ​បាន​ចែក​ចាយ​វីដេអូ​​តៗ​គ្នា​តាម​អ៊ីនធឺណិត​ជា​ច្រើន​នាក់។

 

កាល​ពី​ខែ​​ចន្ទ​​ទី​៧ ខែ​កញ្ញា​ ​ក៏​បាន​ហេតុការណ៍​ដូច​ខាង​លើ​នេះ​ដែរ ដោយ​មាន​ដុំ​ភ្លើង​ឆេះ​ឆេះ​ធ្លាក់​ពី​លើ​មេឃ​នៅ​បាងកក​ ដែល​គេ​សន្និដ្ឋាន​ថា​អាច​ជា​អាចម៍​ផ្កាយ៕

ចុចអាន៖ វីដេអូ​ថត​ជាប់​​ដុំ​​ភ្លើង​​ឆេះ​ធ្លាក់​ពី​លើ​មេឃ​នៅ​បាងកក​ អាច​ជា​អាចម៍​ផ្កាយ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts ​
​​​​​​​​​