បើក​សវនាការ​លើ​សំណុំរឿង​ក្មេង​ជំទង់​១​ក្រុម គំរាម​យក​ប្រាក់​ពី​កូនប្រុស​ថៅកែ​ស្ថានីយ​ប្រេង​ជាង​១​ឆ្នាំ

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង១១ព្រឹក​ថ្ងៃទី​០៤ តុលា ២០១៥ តុលា​ការ​ខេត្ត​​ កំពុងបើកស​វនាការ​​​សាក​សួរ​ក្រុម​​ជនសង្ស័យ​​ចំនួន​០៩​នាក់ ដែល​គំរាម​ទា​រប្រាក់​ពី​កូនប្រុស​ថៅកែ​​ស្ថា​នី​ប្រេង ដែល​ជា​ថ្នូរ​មិន​ទម្លាយ​រឿងអស្រូវ​​ស្នេហា​ ។

ប្រភព​បានឱ្យ​ដឹងថា ជនសង្ស័យ​ទាំង​០៩​នាក់ ១-​ឈ្នោះ​​ហម ស្ថាបនា អាយុ​១៨​ឆ្នាំ ​(ជា​មេខ្លោង) ២-​ឈ្មោះ​​ងែ​ម ស៊ី​ណាត អាយុ​១៧​​ឆ្នាំ ៣-​​ឈ្មោះ​មេន ស៊ី​ង អាយុ​១៧​ឆ្នាំ ៤-​​ឈ្មោះ​សក់ ស៊ី​កន អាយុ​១៧​ឆ្នាំ ៥-​​ឈ្មោះ​សុខ លី​ឆាយ អាយុ​១៧​ឆ្នាំ ៦-​ឈ្មោះ​លី មក​រា អាយុ​១៨​ឆ្នាំ ៧-​ឈ្មោះ​ភី​ន ឆា​នុ​ត អាយុ​១៥​ឆ្នាំ ៨-​ឈ្មោះ​រុន សួស្ដី អាយុ​១៨​ឆ្នាំ និង​​៩-​ឈ្មោះ​វុន ប៊ុ​ន​រ៉ុ​ង អាយុ​១៧​ឆ្នាំ ពួក​គេ​រស់នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ រីឯ​​ជន​រង​គ្រោះ​ឈ្មោះ​លី ឆៃ​តាក់ អាយុ​១៧​ឆ្នាំ ជា​កូន​ថៅកែ​ស្ថា​នី​ប្រេង​នៅ​ឃុំ​អន្លង់​វិល ស្រុក​
សង្កែ​។

​ប្រភពបន្ត​ថា ជន​រង​គ្រោះ​បាន​ស្រលាញ់​នារី​​ម្នាក់​អាយុ​១៥ឆ្នាំ ហើយ​​តែងតែទៅ​​ទិញ​គ្រឿង​អ​ល​ង្ការ ​និងសម្ភារ​ផ្សេង​ៗ​ឱ្យ​​នាង​ជា​ញឹក​ញាប់ ​ដោយ​មិន​ឱ្យ​​ឪពុក​ម្ដាយ​ខ្លួន​​ដឹង​​ឡើយ​ ។ នេះ​ជា​ចំណុចខ្សោយ ដែល​នាំ​ឱ្យ​ក្រុម​ជនសង្ស័យ​ដែល​​ជា​មិត្តភក្ដិ​យក​លេស​គំរាម​ទារ​​ប្រាក់​ពី​ជន​រង​គ្រោះ ​វិល​ជុំ​ស្ទើរ​រាល់ថ្ងៃ មាន​ខ្លះ​ទា​រដាក់​ខែ​ទៀត​​ផង ជា​ថ្នូ​រមិន​ទម្លាយ​នូវ​រឿងអស្រូវ​នេះ ​ប្រាប់​ឪពុក​ម្ដាយ​​ជន​រង​គ្រោះ​ ។ បើ​តាម​គ្រួសារ​ជន​រង​គ្រោះ​បាន​​ប្រាប់​សមត្ថ​កិ​ច្ច​ថា ក្រុម​ជនសង្ស័យ​បាន​​គំរាម​ទា​រប្រាក់​ពី​កូនប្រុស​អស់​រយៈ​​ពេល​ជាង១​ឆ្នាំ​កន្លង​​មក​ហើយ បើ​​សរុប​ជា​ទឹកប្រាក់​អស់​ប្រហែល​ជាង​៨​ម៉ឺន​​ដុល្លារ ​។

ប្រភព​ពី​បន្តទៀត​ថា ក្រុម​ជនសង្ស័យ​​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​​ហើយ តែ​មិន​ទាន់​​ដឹង​ថា តើ​ប៉ុន្មាន​នាក់​​ត្រូវ​​ឃុំ​ខ្លួន ហើយ​ប៉ុ​ន្មា​នាក់​ត្រូវ​​​ដោះ​លែ​​នោះ​ទេ ព្រោះ​ពួក​គេ​សុទ្ធតែ​ជា​យុវ​សិស្ស ​៕

បែកធ្លាយ ! ក្មេងជំទង់​មួយ​ក្រុម​គំរាម​យក​ប្រាក់​ពី​កូនប្រុស​ថៅកែ​ស្ថានីយ​ប្រេង​ជាង​​១​ឆ្នាំ ព្រោះតែ​រឿង​ស្នេហា

  • បើក​សវនាការ​លើ​សំណុំរឿង​ក្មេង​ជំទង់​១​ក្រុម គំរាម​យក​ប្រាក់​ពី​កូនប្រុស​ថៅកែ​ស្ថានីយ​ប្រេង​ជាង​១​ឆ្នាំ已关闭评论
  • 204 views
  • Hide Sidebar
    A+