ក្រុមTiger GNX និង Five_Furiousជាក្រុមខ្លាំងតំបន់ទី២

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡា E-Sport​សម្រាប់​តំបន់ ២​នា​ខេត្ត​រតនគីរី មណ្ឌល​គី​រី និង ស្តឹង​ត្រែង​នោះ​ត្រូវបាន​រកឃើញ​ក្រុម​ខ្លាំង​ចំនួន ២​សម្រាប់​ចូលរួម​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ក្នុងឱកាស​បុណ្យ​សមុទ្រ​នៅ​ខេត្ត ​កំ​ពត​ហើយ ។​

​    ​ការប្រកួត​នៅ​តំបន់​ទី​២​គឺធ្វើឡើង​នៅ​ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ក្រចេះ​ដែលមាន​ក្រុម​ចូលរួម​ចំនួន​៨​ក្រុម និង​បែង​ចែកជា​ពីរ​ពូ​ល​។​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដែល​ទើបតែនឹង​បញ្ចប់​ទៅនោះ នេះ ក្រុម Tiger GNX បាន​យកឈ្នះ​ក្រុម GNX Killer ដោយ​លទ្ធផល ៥-២ ខណៈ​ក្រុម Five_Furious បាន​យកឈ្នះ​ក្រុម First Blood ដោយ​លទ្ធផល​៥-០ ដែរនោះ ។​

​    ​ក្រុម​ឈ្នះ​នៅ​វគ្ក​បាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង ២​គឺ​ក្រុម ក្រុម Tiger GNX និង Five_FuriousTiger GNX និង Five_Furious បាន​ជាប់​ប្រចាំ​តំបន់​ទី​២​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ E-Sports នៅ​បុណ្យ​សមុទ្រ បន្ទាប់ពី​ការប្រកួត​អស់​រយៈពេល​ជិត​មួយ​សប្ដាហ៍​កន្លងទៅ ពេលនេះ​រកឃើញ​ក្រុម​ខ្លាំង​ពីរ​គឺ Tiger GNX និង​Five_Furious​ត្រូវ​ប្រកួត​គ្នា​នៅក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ដើម្បី​ ស្វែង​ក្រុម​ណា​លេខ​១​ទទួលបាន​ប្រាក់រង្វាន់​១៥០០​ដុល្លារ​និង​លេខ​២​ ទទួលបាន​ប្រាក់រង្វាន់​១០០០​ដុល្លារ​។

​    ​កាល​ប្រកួត​នៅ​តំបន់​ទី​១ ក្រុម You Will Know និង OverCome ជា​អ្នកមាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ខេត្តកំពត​ក្នុង​ថា​នៈ​ ជា​ក្រុម​ដែល​ទទួល​ជ័យជំនះ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយគ្នា​ នោះ ។​

​    សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ ជាតិ​អូឡាំពិក​កម្ពុជា គាំទ្រ​ដោយ​ក្រសួងទេសចរណ៍ និង ICT Cambodia បានប្រកាសថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែលមាន​១៦​ក្រុម​ពី​តំបន់​ទាំង​៦​នឹងធ្វើ​ឡើង ​នៅ​ថ្ងៃទី​១១-១២ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ពិធីបុណ្យ​សមុទ្រ​ក្នុង​ខេត្តកំពត​។ ប្រាក់រង្វាន់​ជយលាភី​ក្រុម​លេខ​១​ទទួលបាន​៣០០០​ដុល្លារ លេខ​២​ទទួលបាន​២០០០​ដុល្លារ និង​លេខ​៣​ទទួលបាន​៥០០​ដុល្លារ​៕