លោក ហ៊ាង ឫទ្ធី ថា តុលាការ​ពិនិត្យ​លើ​សំណូម​ពរ​រំលាយ​បក្ស​សំបុកឃ្មុំ

អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ហ៊ាង ឫទ្ធី ដែល​បាន​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា លើក​ឡើង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ ទទួល​យក​និង​ពិនិត្យ​មើល​បណ្ដឹង​សុំ​រំលាយ​គណបក្ស។

ការ​ប្ដឹង​សុំ​រំលាយ​បក្ស​នេះ គឺ​នៅ​បន្ទាប់​ពី​លោក ហ៊ាង ឬទ្ធី មាន​ទំនាស់​ជាមួយ​ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​ម៉ម សូណង់ដូ។

លោក ហ៊ាង ឫទ្ធី បញ្ជាក់​ថា លោក ម៉ម សូណង់ដូ គឺជា​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ និង​ពុករលួយ។ ជា​ពិសេស​លោក ម៉ម សូណង់ដូ តែង​តែ​ប្រើ​អំណាច​បញ្ជា​ឲ្យ​មន្ត្រី បក្ស​ថ្នាក់​ក្រោម​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​វាយប្រហារ​រិះគន់ ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។