រថយន្ត​ស៊េរី​ទំនើប​ៗ​៤គ្រឿង​ អត់​ពន្ធ​ត្រូវគយ​បង្ក្រាប

ខេត្តកំពង់ចាម ៖ សកម្មភាព​ចុះ​បង្ក្រាប​រថយន្ត​ស៊េរី​ទំនើប​ៗ​មិន​បាន​បង់​ព័ន្ធ ដែល​នាំ​ចូល​ក្នុង​ក្រុង​កំពង់ចាម ត្រូវ​គេ​មើលឃើញ​មាន​សកម្មភាព​ផុលផុស គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ​មាន​ប្រភេទ​រថយន្ត​ចាប់ពី​ហា​យ​ឡែ​ន​ឌ័​រ រហូត​ដល់​ស៊េរី​ឡិច​ស៊ី​ស​៥៧០ ស៊េរី​២០១២ ចំនួន​៤​គ្រឿង ត្រូវ​បាន​កម្លាំង​គយ សហការ​ជាមួយ​សមត្ថកិច្ច​ចាប់​បាន ។

ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៤ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​រដ្ឋបាល​បន្ត​ទៀត នៅ​សង្កាត់​កំពង់ចាម ម្តុំ​ផ្សារ​សាលា​ចិន តែ​រថយន្ត​ទំនើប​ធុន​ដ្រា​ពណ៌​.​ស មិន​មាន​ពាក់​ស្លាក​លេខ​នោះ មាន​បង្កាន់ដៃ​បង់​ព័ន្ធ​នាំ​ចូល ។

លោក​ប្រាក់ ចាន់​ធី ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តកំពង់ចាម បានឱ្យ​ដឹង​ថា ក្នុង​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ កម្លាំង​របស់​លោក​បាន​បើក​កិច្ច​ប្រតិបត្តិការ​ចាប់​រថយន្ត​ស៊េរី​ទំនើប​ៗ​បាន​បន្តបន្ទាប់​ចំនួន​៤​គ្រឿង ហើយ​ត្រូវ​នាំ​មក​ដាក់​នៅ​ស្នាក់​ការ​សាខា​គយ និង​រដ្ឋាករ​ខេត្ត ។

លោក​បន្ត​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣ វិច្ឆិកា ជំនួយការ​របស់​លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ទៅ​ម្តុំ​ឃ្លាំង​លក់​ម៉ូតូ​មួយ​ក្បែរ​ពេទ្យ​«១១៥ » ពិនិត្យ​មើល​រថយន្ត​មួយ​ម៉ាក​ធុន​ដ្រា​ពណ៌​.​ស តែ​តាម​ការ​មើល​រថយន្ត​នោះ មាន​បង្កាន់ដៃ​បង់​ព័ន្ធ​នាំ​ចូល​ត្រឹមត្រូវ ។​ជាមួយ​នោះ រូប​លោក​ចាត់​ឱ្យ​មន្ត្រី​របស់​លោក​បន្ត​យុទ្ធនាការ​បង្ក្រាប​រថយន្ត​គេចពន្ធ​បន្ត​ទៀត ដើម្បី​ប្រមូល​ថវិកា​ជូន​រដ្ឋ ។

រថយន្ត​ស៊េរី​ទំនើប​ៗ​៤គ្រឿង​ អត់​ពន្ធ​ត្រូវគយ​បង្ក្រាប
រថយន្ត​ស៊េរី​ទំនើប​ៗ​៤គ្រឿង​ អត់​ពន្ធ​ត្រូវគយ​បង្ក្រាប
រថយន្ត​ស៊េរី​ទំនើប​ៗ​៤គ្រឿង​ អត់​ពន្ធ​ត្រូវគយ​បង្ក្រាប
រថយន្ត​ស៊េរី​ទំនើប​ៗ​៤គ្រឿង​ អត់​ពន្ធ​ត្រូវគយ​បង្ក្រាប

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត