ព្រះសង្ឃ២អង្គ និមន្តបិណ្ឌបាត ទាស់ពាក្យសម្តី វាយគ្នាផ្អើល ប្រជាពលរដ្ឋ មុខមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ព្រះសង្ឃ២អង្គ និមន្តបិណ្ឌបាតរួមគ្នា ស្រាប់តែផ្ទុះពាក្យសម្តី ឈានដល់ការវាយតប់គ្នា ផ្អើលអស់ប្រជាពលរដ្ឋ ដែលយកកូនទៅព្យាបាលនៅមន្ទីរ ពេទ្យគន្ធបុប្ផា នៅម៉ោងជាង៩ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខមន្ទីរពេទ្យ គន្ធបុប្ផាទី៤ ស្ថិខាងជើងវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ព្រះសង្ឃទាំង២អង្គ ដែលវាយតប់គ្នាធ្វើឲ្យ បាត់បង់អស់តម្លៃ ដ៏ឧត្តុង្គឧត្តមរបស់ ព្រះពុទ្ធសាសនានេះ ទី១-ឈ្មោះ កែវ ចំរើន ព្រះជន្ម ២៥ព្រះវស្សា គង់នៅវត្តសារ៉ាវ័នតេជោ កុដិលេខ១៧ និងទី២-ឈ្មោះ សឿន ម៉ាប់ ព្រះជន្ម២២ ព្រះវស្សា គង់នៅកុដិលេខ២៤។

បើតាមសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ព្រះសង្ឃទាំង២អង្គ បាននិមន្តបិណ្ឌបាត តាមបណ្តោយផ្លូវលេខ៩០ ពេលមកដល់ចំណុចកែង ខាងមុខមន្ទីរពេទ្យគុន្ធបុប្ផា មិនដឹងថាមានបញ្ហាអ្វី ស្រាប់តែលោកសង្ឃទាំង២អង្គ បានដេញវាយគ្នាទៅវិញទៅមក ធ្វើឲ្យផ្អើលអស់ប្រជាពលរដ្ឋ។ ជាពិសេសអ្នក ដែលយកកូនមកព្យាបាលនៅមន្ទីពេទ្យ គន្ធបុប្ផា នាំគ្នាចោមរោមមើល ហើយក៏ត្រូវបានសមត្ថកិច្ច ប្រចាំការមន្ទីរពេទ្យ បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកនាំលោកសង្ឃទាំង២អង្គ ទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ។

បើតាមការបញ្ជាក់ របស់មត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកសង្ឃ២អង្គ វាយគ្នាដោយសារតែ និមន្តបិណ្ឌបាត ជាមួយគ្នាឲ្យធម៌មិនស្របគ្នា។

ព្រះសង្ឃព្រះនាម កែវ ចំរើន បួសបាន ៣វស្សា។ រីឯព្រះសង្ឃព្រះនាម សឿន ម៉ាប់ បួសបាន ៤វស្សា។ ក្រោយសួរនាំរួច ព្រះសង្ឃ២អង្គនោះ ត្រូវបានប្រគល់ទៅ អធិការវត្តសារ៉ាវ័នតេជោ ជាអ្នកអប់រំតាមវិន័យសង្ឃ៕

ព្រះសង្ឃ២អង្គ និមន្តបិណ្ឌបាត ទាស់ពាក្យសម្តី វាយគ្នាផ្អើល ប្រជាពលរដ្ឋ មុខមន្ទីរពេទ្យគន្ធបុប្ផា
ព្រះសង្ឃ២អង្គ និមន្តបិណ្ឌបាត ទាស់ពាក្យសម្តី វាយគ្នាផ្អើល ប្រជាពលរដ្ឋ មុខមន្ទីរពេទ្យគន្ធបុប្ផា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត