​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​កសាង​ស្ពាន​តា​នូ​ដែលមាន​សភាព​ទ្រុឌទ្រោម

ដោយ៖ធារ៉ា 

​ខេត្តស្វាយរៀង​៖​ប្រជាពលរដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស​មានការ​រអ៊ូ​រទាំ​ដោយសា​តែ​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ធ្ល​ង​កាត់​ស្ពាន​តា​នូ ដែលមាន​ការខូចខាត  និង​ទ្រុឌទ្រោម​ស្ទើរ​ទាំងស្រុង ពេលធ្វើ​ដំណើរ​ម្តងៗ​មានការ​លំបាក និង​ផុង កង រឺ ម៉ូតូ និង​អ្នកធ្វើដំណើរ​ដោយសារតែ​ស្ពាន​បាក់​ក្តារ មាន​ប្រហោង​ធំៗ  ពេល​ធ្ល​ង​កាត់​ស្ពាន​ម្តងៗ គឺ ញ័រ​ទទ្រើត បើ​មិន​ប្រយ័ត្ន​ទេ ផុង​ធ្លាក់ទឹក ពេលខ្លះ​ក៏មាន​ការ ប្រជាពលរដ្ឋ ឬ​សិស្សសាលា​ធ្លាក់ ស្បែកជើង សៀវភៅ ឬ​មនុស្ស​តែម្តង និង​អាច​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​តាមផ្លូវ​ស្ពាន​នេះ​ផងដែរ​។ 

​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ឃុំ​ក​ណ្ឌៀ​ង​រាយ ស្រុក​ស្វាយទាប សូម​សំណូមពរ​ដល់​អា​ជ្ញ​ធរ​ខេត្ត​មេត្តាជួយ​សាងសង់​ស្ពាន​មួយ​នេះ​ឡើងវិញ ព្រោះ​ពួកគាត់​កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង​ពេលធ្វើ​ដំណើរ​ឬ​ដឹក​កសិផល​មកកាន់​លំនៅដ្ឋាន​។ ដូច្នេះ​សូម​អាជ្ញាធរខេត្ត​មាន​វិធានការ​ជាបន្ទាន់​ជួយ​ពលរដ្ឋ​បាន​ភ្លាមៗ​ឆ្លើយ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែ​ជួយ​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទាំងអស់​ទូទាំងប្រទេស​។​

​បើតាម​ប្រជាពលរដ្ឋ​បានអោយដឹងថា ស្ពាន​ដែល​ខូច និង​ទ្រុឌទ្រោម  មាន​ឈ្មោះថា  ស្ពាន​តា​នូ  មាន​ទីតាំង  ស្ថិតនៅ​ភូមិ  តា​នូ   ឃុំ  កណ្តៀង​រាយ  ស្រុក​ស្វាយទាប  ខេត្តស្វាយរៀង  ។ ស្ពាន​នេះ​កសាងឡើង​កាលពី​ឆ្នាំ​១៩៧៩  ,​ឆ្នាំ​១៩៨០​ដោយ​ប្រជា​ល​រដ្ឋ​ទាំងអស់គ្នា​បានធ្វើ​ការកសាង​ស្ពាន​ដោយ​ធ្វើ​អំពី​ដើមត្នោត​លុះ  ដល់​ឆ្នាំ​១៩៩៦​ស្ពាន​នេះ​មានការ​ខូចខាត​ហើយ​មាន​មូលនិធិ​រួមគ្នា​មក​ធ្វើការ​កសាង​ធ្វើ​អំពី​ឈើ​រហូតមកដល់​បច្ចុប្បន្ន​នេះ​មានការ​ខូចខាត​ទ្រុត​ទ្រោម​ស្ទើរ​ទាំងស្រុង  ធ្វើអោយ​ប្រជាព​រដ្ឋ  ក៏ដូចជា​សិស្សានុសិស្ស​ពិបាក​ធ្ល​ង​កាត់ម​ករៀង​មានការ​យឺតយ៉ាវ  ជាពិសេស​ពេល​ប្រជាពលរដ្ឋ  ដឹក​កសិផល​មក​លក់​នៅ​ទីផ្សារ​វាង​ឆ្ងាយ​ដោយ​ចំណាយ​ថវិការ​ច្រើន​ខាត​ពេលវេលា​ផង​នោះ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស​សំណូមពរ​ដល់​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់​មេត្តាជួយ​កសាង​ស្ពាន​ថ្មី​បានល្អ​ផង​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ  របស់​ពួកគាត់​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​សិស្សសាលា​ងាយស្រួល​ធ្វើដំណើរ​ទៅ​សិក្សា​ផងដែរ​។  ពាក់ព័ន្ធ​ករណីនេះ​លោក សំ ថា អភិបាលស្រុក​ស្វាយទាប​បាន​មានប្រសាសន៍ថា  កន្លងមក  លោក​បាន​ចុះ​ពិនិត្យ​ដល់ទី​កន្លែង​ដែរ ប៉ុន្តែ​ស្រុក​គ្មាន​លទ្ធិភាព​កសាង​ស្ពាន​ថ្មី​នេះ​ទេ  ដោយ​លោក​បាន​រាយការណ៍​ដល់​ថ្នាក់​ខេត្ត​ដែរ ប៉ុន្តែ​ខាង​ខេត្ត​មិនទាន់​ឆ្លើយតប​នៅឡើយ  ជាហេតុ​ធ្វើ​ប្រជា​ល​រដ្ឋ​ក៏ដូចជា​សិស្សានុសិស្ស​ជួប​ការលំបាក​យ៉ាងខ្លាំង  ហើយ​ធ្លាប់បាន​សំណូមពរ​ជាច្រើនលើក​ច្រើនសា​រហូត​សំណូមពរ​តាម​វេទិកាសាធារណៈ​ជា​ញឹកញាប់​រហូតដល់​ពេលនេះ​គ្មាន មន្ត្រី​ជំនាញ ឬ​លោក​អ្នកធំ​ណា​ចុះ​មើល​ម្ដងណា​ឡើយ​៕

​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​កសាង​ស្ពាន​តា​នូ​ដែលមាន​សភាព​ទ្រុឌទ្រោម
​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​កសាង​ស្ពាន​តា​នូ​ដែលមាន​សភាព​ទ្រុឌទ្រោម
​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​កសាង​ស្ពាន​តា​នូ​ដែលមាន​សភាព​ទ្រុឌទ្រោម