Lewandowski ថា​នឹង​ស៊ុត​ Arsenal យក​ជ័យជម្នះ​ឲ្យ​បាន​យប់​នេះ


Lewandowski ថា​នឹង​ស៊ុត​ Arsenal យក​ជ័យជម្នះ​ឲ្យ​បាន​យប់​នេះ

ខ្សែ​​ប្រយុទ្ធ​ Robert Lewandowski បាន​​​​ព្រមាន​ថា​​​ដល់​​ក្រុម​​​កាំភ្លើង​ធំ​ Asernal ពេល​មក​ដល់​ទឹក​ដី​​​កីឡដ្ឋាន Allianz Arena នា​ថ្ងៃ​ពុធ​យប់​នេះ​ ថា​នឹង​យក​ជ័យជម្នះ​ឲ្យ​ Bayern Munich វិញ បន្ទាប់​ពី​​ចាញ់ ​Arsenal ២-០ នៅ​​កីឡដ្ឋាន Emirates ​កាល​ពី​ខែ​មុន។

 

Lewandowski ថា​នឹង​ស៊ុត​ Arsenal យក​ជ័យជម្នះ​ឲ្យ​បាន​យប់​នេះ
 

កីឡាករ​សញ្ជាតិ​​ប៉ូឡូញ បាន​និយាយ​ប្ដេជ្ញា​ចិត្ត​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មា​ន​ថា​​នឹង​​រក​ស្វែង​រក​ជ័យ​ជម្នះ​ពី Arsenal ​​ឲ្យ​បាន ក្នុង​ជំនួប​ Champions League ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។

 

“ខ្ញុំ​​មិន​អាច​រក​​គ្រាប់​​បាល់​បាន​ក្នុង​ពីរ​ប្រកួត​មក​ហើយ ខ្ញុំ​ចង់​ធ្វើ​វា​ម្ដង​ទៀត ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង។ ពួក​យើង​ត្រូវ​ការ​ពិន្ទុ ពួក​យើង​​នឹង​បង្ហាញ​ថា​ក្រុម​ណា​ល្អ​ជាង។ ពួក​យើង​ត្រូវ​ប្រឹង​ប្រែង​ប្រមូល​អារម្មណ៍ និង​​យក​ចិត្ត​ទុក​ដាក់ ពេល​នោះ​យើង​អាច​យក​ឈ្នះ​ Asernal បាន ពួក​យើង​ត្រូវ​ការ​ពិន្ទុ នេះ​ជា​ទឹក​ដី​របស់​យើង ហើយ​យើង​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​​ចិត្ត”។ Lewandowski បាន​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ។

 

 Lewandowski ថា​នឹង​ស៊ុត​ Arsenal យក​ជ័យជម្នះ​ឲ្យ​បាន​យប់​នេះ
 

Lewandowski បាន​​រក​គ្រាប់​បាល់​​ចំនួន​២២​គ្រាប់ ក្នុង​​១៥​ប្រកួត​ទាំង​ក្លិប ​និង​​ជម្រើស​ជាតិ​ប៉ូឡូញ​ ប៉ុន្តែ​៥​ប្រកួត​​​ចុង​ក្រោយ​ ខ្សែ​ប្រយុទ្ធវ័យ​២៧ឆ្នាំ​រូប​នេះ​ ទើប​រក​បាន​១​គ្រាប់​ប៉ុណ្ណោះ៕

 

ចុចអាន៖ Vidal ​ព្រមាន​ Arsenal ថា​នឹង​បង្ហាញ​​ឲ្យ​ឃើញ​ពី​ Bayern ពិត

 

ប្រែសម្រួល៖ មាន រតនា

ប្រភព៖ goal​​​​​