កម្ពុជា​​នឹង​បង្កើត​លីក​​​លំដាប់​ទី​២​​​ នៅ​ឆ្នាំ​ ២០១៦ ពីរ​ក្រុម​នឹង​ឡើង​ទៅ​​​លេង​លីក​កំពូល​

កម្ពុជា​​នឹង​បង្កើត​លីក​​​លំដាប់​ទី​២​​​ នៅ​ឆ្នាំ​ ២០១៦ ពីរ​ក្រុម​នឹង​ឡើង​ទៅ​​​លេង​លីក​កំពូល​

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​( FFC)​បាន​ប្រកាសក្រោយ​កម្ពុជា​ឈ្នះ​ប្រ៊ុយណេ ៦-១កាល​ពី​យប់​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​​ថា​ នឹង​បង្កើត​លីកបាល់ទាត់​​​​លំដាប់​ទី​​២ ​សម្រាប់​ជា​ថ្នាល​យុវជន​​របស់​កម្ពុជា​​​​អាយុ​ក្រោម​១៩​ឆ្នាំ​ ដែល​​ចាប់​​ផ្ដើម​ដំណើរ​ការ​ប្រកួត​​ឆ្នាំ​ ២០១៦​។

 កម្ពុជា​​នឹង​បង្កើត​លីក​​​លំដាប់​ទី​២​​​ នៅ​ឆ្នាំ​ ២០១៦  ពីរ​ក្រុម​នឹង​ឡើង​ទៅ​​​លេង​លីក​កំពូល​

លោក សៅ សុខា

 

​លោក សៅ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បើ​តាម​គម្រោង​របស់​សហព័ន្ធ​ នឹង​បង្កើត​លីក​លំដាប់​ទី​២ របស់​កម្ពុជា​​​​ ​​ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ​ទៅ​តែ​ម្ដង​។ ការ​បង្កើត​លីក​បន្ថែម​នេះ​គឺ​​​ជ្រើស​រើស​យក​ក្រុម​កំពូល​តារាង​ពីរ​ដើម្បី​​ឡើង​ទៅ​លេង​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​កំពូល​កម្ពុជា​​ដែល​​​ជំនួស​តំណែង​​ក្លិប​​ពីរ​ដែលបាន​​ធ្លាក់​​ចេញ។

 

​ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ថា លីក​លំដាប់​ទី​២​នោះ​គឺ​ជា​ថ្នាល​យុវជន​របស់​​​ក្លិប​នីមួយ​ៗ ក្នុង​លីក​លំដាប់​ទី​១​របស់​កម្ពុជា​ ហើយ​កីឡាករ​ក្រោម​អាយុ​ ១៩​ឆ្នាំ​​ទាំង​អស់​ ប៉ុន្តែ​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​ ដើម្បី​ពង្រឹង​​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​​តាម​រយៈ​ថ្នាល​យុវជន​ដូច​នៅ​ប្រទេស​ដទៃ៕

 

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​​​