ធ្លាប់​គិត​ថា​ចង់​ប្ដូរ ពុម្ពអក្សរ​ខ្មែរ​លើ Chrome និង Firefox អោយ​​ងាយ​​ស្រួល​​មើល​​ដែរ​ទេ?

ប្រហែលជាមានមិត្តអ្នកអាន មួយ​ចំនួន​កំពុង​តែ​ធុញ​ទ្រាន់ នឹង អក្សរ​ខ្មែរ ម៉ូដ​ផ្សេងៗ ពិបាក​នឹង​មើល​ពេល​បើក គេហទំព័រ​​ដែល​​មាន​​ភាសាខ្មែរ​ម្តង ព្រោះនាពេលបច្ចុប្បន្ននេះ មានគេហទំព័រប្រើប្រាស់ អក្សរខ្មែរ​ជា​ច្រើន​ ឬ ពេលដែលអ្នកបើក Facebook ក៏មានមិត្តរបស់អ្នកជាច្រើន សរសេរអក្សរខ្មែរដែរ។

ធ្លាប់​គិត​ថា​ចង់​ប្ដូរ ពុម្ពអក្សរ​ខ្មែរ​លើ Chrome និង Firefox អោយ​​ងាយ​​ស្រួល​​មើល​​ដែរ​ទេ?

សម្រាប់ថ្ងៃនេះ ខេមបូ នឹងលើកយក​វិធីសាស្រ្ត ដើម្បី​អោយ​អ្នក​អាច ផ្លាស់​ប្តូរ ពុម្ពអក្សរ​ខ្មែរ ផ្សេងៗ ដែល​ខ្លួន​ឯង​គិត​ថា ងាយ​ស្រួល​មើល លើ Chrome និង Firefox បានដោយខ្លួនឯង។ មុននឹងធ្វើការ​ផ្លាស់​ប្តូរ​ពុម្ពអក្សរសូម តម្លើង កម្មវិធី Khmer Unicode នៅលើកុំព្យូទ័ររបស់អ្នកជាមុនសិនទើប​អាចកំណត់​វា​បាន។ តោះផ្លាស់ប្តូរជាមួយនឹង ខេមបូរីផតទាំងអស់គ្នា៖

ប្រសិនបើអ្នកមិនទាន់មាន ពុម្ពអក្សរខ្មែរច្រើន អ្នកអាចទាញយក តាមរយៈតំណរនេះ និង តម្លើង​លើ​កុំព្យូទ័រ​អ្នកបាន។ សូមបញ្ចាក់ថា ពុម្ពអក្សរខ្មែរទាំងនេះ ត្រូវបានបង្កើតឡើងដោយ កូនខ្មែរ ច្រើននាក់ និង ផ្តុំបានជា ស្តាយជាច្រើន ហើយមិនមែនមានតែប៉ុណ្ណឹងនោះទេ នៅមានជាច្រើនទៀត។

  • ដោយ: Meng
  • 1:40 PM, 04 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ