Apple Store ថ្មី ក្នុងទីក្រុងឌូបៃ ស្វាគមន៍អតិថិជនទាំង 26 ភាសា

Apple Store ថ្មី ក្នុងទីក្រុងឌូបៃ ស្វាគមន៍អតិថិជនទាំង 26 ភាសា

ក្នុងពេលចុងក្រោយនេះ ក្រុមហ៊ុន Apple បានបែកសាខាថ្មីមួយទៀតនៃហាងចែកចាយ Apple Store ទៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់ជាសាធារណៈហើយ។ ក្នុងហាងនោះ ត្រូវបានចូលរួមគំនិតរចនាយ៉ាងពិសេសពីលោក Jony Ive ដែលជាអ្នករចនាយ៉ាងល្អវិសេសម្នាក់ នៅក្នុងក្រុមហ៊ុន Apple. ទាក់ទងនឹងការបើកសាខាថ្មីនេះ អតិថិជនជាច្រើន ត្រូវឆ្លងកាត់ជួបនូវមហាសេដ្ឋី ក៏ដូចជាអ្នកមាន ជាច្រើនរូប ដែលយើងដឹងស្រាប់មកហើយពីសេដ្ឋកិច្ចរបស់ ទីក្រុងមួយនោះ។ ម្យ៉ាងវិញទៀតមិនមែនមានតែជនជាតិអារ៉ាប់មួយនោះទេ ដោយមានការបូកបញ្ចូលនូវអ្នកជំនួញ ជុំវិញពិភពលោក ដែលបានធ្វើការរកសុីនៅក្នុងតំបន់នោះ។ ដូច្នេះហើយ Apple បានប្រាប់ឱ្យដឹងថា សាខាលក់របស់ខ្លួន សូមស្វាគមន៍នូវអតិថិជនទាំង 26 ភាសា ដោយពុំមែនមានន័យថាបុគ្គលិកម្នាក់ចេះ 26 ភាសា តែមានបុគ្គលិកជាច្រើនដែលចេះភាសាបញ្ចូលគ្នា ខ្លះមួយ ខ្លះពីរ ខ្លះបី ហើយអាចទទួលអតិថិជនជុំវិញពិភពលោកបានទាំងអស់តែម្តង។ ពិតជាអស្ចារ្យមែន សំរាប់ក្រុមហ៊ុនដ៏ធំមួយនេះ។

Apple Store ថ្មី ក្នុងទីក្រុងឌូបៃ ស្វាគមន៍អតិថិជនទាំង 26 ភាសា

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Apple Store ថ្មី ក្នុងទីក្រុងឌូបៃ ស្វាគមន៍អតិថិជនទាំង 26 ភាសា
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Apple Store ថ្មី ក្នុងទីក្រុងឌូបៃ ស្វាគមន៍អតិថិជនទាំង 26 ភាសា

ចុះថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 6:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ