កុំចេះតែហ៊ាន! នារីម្នាក់ សឹងតែខ្វាក់ភ្នែកទៅហើយ ដោយសារ ញើសសំបោរខ្លាំងពេក!

អង់គ្លេស៖ នារីម្នាក់សឹងតែខ្វាក់ភ្នែកទៅហើយ បន្ទាប់ពីប្រឹងញើសសំបោរខ្លាំងៗពេក។

កុំចេះតែហ៊ាន! នារីម្នាក់ សឹងតែខ្វាក់ភ្នែកទៅហើយ ដោយសារ ញើសសំបោរខ្លាំងពេក!
រូបភាពរបស់នារី ដែលហើមភ្នែកម្នាក់នោះ

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នារីវ័យ៣២ឆ្នាំម្នាក់ បានមកផ្នែកសង្រ្គោះបន្ទាន់ ក្នុងមន្ទីរពេទ្យ Leicester Royal Infirmary ចក្រភពអង់គ្លេស បន្ទាប់ពីភ្នែករបស់នាងឡើងប៉ោងខ្លាំង និងមិនអាចមើលអី្វឃើញ។ រូបនាងបាននិយាយថា នាងប្រឹងញើសសំបោរយ៉ាងខ្លាំង អស់ជាង​៤ម៉ោងទៅហើយ មុនពេលមកកាន់មន្ទីរពេទ្យ ជាមួយនឹងភ្នែកប៉ោងដូចគ្រាប់បាល់បែបនេះ។

លោកគ្រូពេទ្យបាននិយាយថា ប្រសិនបើនាងមិនមកព្យាបាលទេនោះ ភ្នែករបស់នាង នឹងអាចខ្វាក់បាន ព្រោះសម្ពាធនៃការហើមប៉ោងនោះ កាន់តែខ្លាំងឡើងៗ ជាហេតុអាចបំផ្លាញដល់សរសៃប្រសាទអុបទិចបានថែមទៀតផង។

ក្រោយការធ្វើតេស្ត នាងស្ថិតក្នុងស្ថានភាពមួយដែលហៅថា “Orbital Emphysema” គឺជាការហើមប៉ោង ដែលបង្កឡើងដោយខ្យល់ផ្តុំនៅជាលិកាទន់ ដែលមាននៅជុំវិញភ្នែកនោះ។ ម្យ៉ាងវិញទៀត នាងក៏មានការបាក់ឆ្អឹងក្នុងច្រមុះផងដែរ បើទោះបីជាគេមិនបានដឹងថា វាជារបួសដែលមានស្រាប់ ឬយ៉ាងណាក៏ដោយ។

កុំចេះតែហ៊ាន! នារីម្នាក់ សឹងតែខ្វាក់ភ្នែកទៅហើយ ដោយសារ ញើសសំបោរខ្លាំងពេក!

ចំពោះស្ថានភាពចម្លែករបស់នាង ត្រូវបានចងក្រងទុកជាឯកសារ នៅក្នុងរបាយការណ៍ BMJ Case Report និងត្រូវបានអ្នកជំនាញបញ្ជាក់ឲ្យដឹងថា៖ “ទោះបីជា Orbital Emphysema ជាទូទៅជម្ងឺនេះត្រូវបានផ្សារភ្ជាប់ជាមួយ ការរងរបួសក៏ដោយ តែក្នុងករណីនេះ វាលេចឡើងដោយឯងៗ ដែលបណ្តាលមកពីកម្លាំងនៃការញើសសំបោរខ្លាំងៗទៅវិញ”។

យ៉ាងណាមិញ នារីម្នាក់នោះ បានទទួលការព្យាបាលដោយពពួកថ្នាំសំលាប់មេរោគ (Antibiotic) និងរង់ចាំ រហូតដល់ការហើមប៉ោងនោះ ចុះថយ ដោយក្នុងករណីខ្លះ ក៏អាចមានរហូតដល់ទៅ ២សប្តាហ៍ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រភេទនៃករណីនេះ ជាទូទៅវាត្រូវបានជួបប្រទះជាមួយមនុស្សដែលរងរបួសក្បាល ឬក៏មុខប៉ុណ្ណោះ។ ផ្ទុយទៅវិញ​ បើទោះជាករណីដូចស្ត្រីនេះ មិនមានក៏ដោយ តែវាអាចប្រទះជួប នៅពេលធ្វើកាយវិការ Valsalva Manoeuvre ដោយការបិទមាត់ និងច្រមុះ ហើយដកដង្ហើមចេញ ដើម្បីជម្រះផ្លូវខ្យល់ដែលបានបិទ តែវាកម្រជួបប្រទះណាស់៕

កុំចេះតែហ៊ាន! នារីម្នាក់ សឹងតែខ្វាក់ភ្នែកទៅហើយ ដោយសារ ញើសសំបោរខ្លាំងពេក!

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត