មុខសញ្ញាចែកចាយ គ្រឿងញៀនពីរនាក់ និងថ្នាក់៩កញ្ចប់ ត្រូវសមត្ថកិច្ចបង្ក្រាបនៅ ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ មុខសញ្ញារក្សាទុកនិង ចែកចាយថ្នាំញៀនដ៏សកម្មពីរនាក់ នៅក្រុង ប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ ប៉ោយប៉ែតធ្វើការស្រាវជ្រាវនិងបង្ក្រាបជាក់ ស្ដែង ដោយដកហូតថ្នាំជាប្រភេទក្រាមពណ៌ សថ្លា ចំនួន៩កញ្ចប់ នៅវេលាម៉ោង២និង៤០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ។

មន្ដ្រីនគរបាលក្រុងប៉ោយប៉ែត បានឱ្យ ដឹងថា ជនសង្ស័យទី១ ឈ្មោះព្រំ ប្រយុទ្ធ អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ និងទី២ ឈ្មោះសៀន ឈិនឡុង អាយុ២៧ឆ្នាំ  ស្នាក់នៅអគារបុគ្គលក្រុមហ៊ុនកាស៊ីណូហ្គោល ដេនក្រោន ។

តាមមន្ដ្រីនគរបាលរូបនេះ ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានចាប់ខ្លួននិងបង្ក្រាបជាក់ ស្ដែង ខណៈដែលពួកគេកំពុងធ្វើសកម្មភាព ចែកចាយនៅចំណុចខាងលើ រួចហើយបាន នាំខ្លួនមកអធិការដ្ឋាននគរបាលក្រុង ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់វិធានការតាមនីតិវិធី ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានបញ្ជាក់ថា ក្រោមការបញ្ជា ផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្ដ លោក បានដាក់ផែនការឱ្យកម្លាំងរបស់ខ្លួនទាំងជំ នាញនិងមូលដ្ឋានបន្ដការស្រាវជ្រាវនិងល្បាត ទាំងយប់ទាំងថ្ងៃ ដើម្បីតាមចាប់មុខសញ្ញា ចែកចាយក៏ដូចជាប្រើប្រាស់គ្រឿងញៀនក្នុង មូលដ្ឋានយកមកផ្ដន្ទាទោសតាមនីតិវិធី ។

មុខសញ្ញាចែកចាយ គ្រឿងញៀនពីរនាក់ និងថ្នាក់៩កញ្ចប់ ត្រូវសមត្ថកិច្ចបង្ក្រាបនៅ ក្រុងប៉ោយប៉ែត

មុខសញ្ញាចែកចាយ គ្រឿងញៀនពីរនាក់ និងថ្នាក់៩កញ្ចប់ ត្រូវសមត្ថកិច្ចបង្ក្រាបនៅ ក្រុងប៉ោយប៉ែត