មុខសញ្ញាប្លន់ ដ៏សកម្ម នៅសង្កាត់ក្បាលកោះ ត្រូវសមត្ថកិច្ច ច្បារអំពៅបង្ក្រាប

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាវាយប្លន់ យកសម្ភារៈ ដ៏សកម្មម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ខណ្ឌច្បារអំពៅ ឃាត់ខ្លួន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតចំណុចត្រើយម្ខាង ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ។

លោក គិត សុផល មេប៉េអឹមខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុខសញ្ញាដែលឃាត់ខ្លួននេះ ឈ្មោះ ឆែម សុខចាន់ ហៅប៉ាវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

មេបញ្ជាការរូបនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី០១ វិច្ឆិកា នៅពេលរងគ្រោះឈ្មោះខុម ចាន់ណេង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកណាហ្កា  រស់នៅភូមិកើតហេតុខាងលើ ចេញពីធ្វើការមកដល់ចំណុចកើតហេតុ ត្រូវបាន ជនសង្ស័យ និងបក្ខពួកចំនួន ៧នាក់ ស្ទាក់វាយប្លន់យកលុយដុល្លារ ២០០ដុល្លារ លុយខ្មែរ ២៥ម៉ឺនរៀល ខ្សែ ក ១ខ្សែ និងទូរស័ព្ទ ១គ្រឿង (I phon 5s)។ បច្ចុប្បន្ន ជនសង្ស័យឃាត់នៅ អ.ហ ខណ្ឌ ដើម្បីស្រាវជ្រាវរកបក្ខពួក ៕

មុខសញ្ញាប្លន់ ដ៏សកម្ម នៅសង្កាត់ក្បាលកោះ ត្រូវសមត្ថកិច្ច ច្បារអំពៅបង្ក្រាប