បញ្ជូនខ្លួន បុរសម្នាក់ ឡើងតុលាការ ពាក់ព័ន្ធ ករណីប្រើហិង្សា ក្នុងគ្រួសារ

កំពត ៖ កម្លាំងគរបាល នៃការិយាល័យកណ្តាល ព្រហ្មទណ្ឌខេត្ត បញ្ជូនខ្លួនបុរសម្នាក់ ទៅសាលាដំបូង ចាត់ការ តាមផ្លូវច្បាប់ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ពាក់ព័ន្ធករណីប្រើហិង្សាក្នុងគ្រួសារ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជនសង្ស័យ ឈ្មោះឈាន ភ័ក្រ ភេទ ប្រុស អាយុ២៨ឆ្នាំ នៅលីវ មានទីលំនៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីរូបនេះបន្តថា ដោយសារបែកថ្នាំ ធ្វើឲ្យជនសង្ស័យខាងលើនេះ ប្រព្រឹត្តអំពើហិង្សា ដោយគំរាមឪពុក-ម្តាយ ទាររកលុយយកទៅចាយ ហើយវាយបំផ្លាញទ្រព្យសម្បត្តិប្រើប្រាស់ នៅក្នុងផ្ទះអស់មួយចំនួនទៀតផង។ ក្រោយ ពីម្តាយដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍នគរបាលមូលដ្ឋានរួចមក កម្លាំងនគរបាលមូលដ្ឋាន ក៏បានសុំយោបល់ ពីការិយា ល័យជំនាញ នៃការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត ឈានទៅឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកឃុំ ខ្លួនបណ្តោះអាសន្ន នៅឯស្នងការដ្ឋាន នគរបាលខេត្ត កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០១៥ ឃាត់ខ្លួននៅផ្ទះជនសង្ស័យ នៃភូមិ ឃុំខាងលើ ៕

បញ្ជូនខ្លួន បុរសម្នាក់ ឡើងតុលាការ ពាក់ព័ន្ធ ករណីប្រើហិង្សា ក្នុងគ្រួសារ