​បូម​ខ្លាញ់​ជើង​អស់​១២លីត្រ ក្លាយ​ជា​ស្រី​ស្អាត

​បូម​ខ្លាញ់​ជើង​អស់​១២លីត្រ ក្លាយ​ជា​ស្រី​ស្អាត

ស្ត្រី​ម្នាក់​ទទួល​បាន​ការ​កែ​ប្រែ​រូប​រាង​មិន​គួរ​ឲ្យ​ជឿ ក្រោយ​​បូម​ខ្លាញ់​ជើង​ដ៏​ធំ​ចេញ​អស់​ជាង១២លីត្រ ដែល​​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​​មនុស្ស​ស្រី​ថ្មី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ជាង​មុន។

 

​នាង​​​មាន​ឈ្មោះ Faye Rodgers-Harris ​មក​ពី​ស្រុក Solihull ទីក្រុង West Midlands មិន​អាច​ធ្វើ​ឲ្យ​ជើង​នាង​ស្រឡូន​បាន​ឡើយ ទោះ​បី​ជា​នាង​ស្រក​ទម្ងន់​ពី ១៤៦ មក​នៅ ៦៣គីឡូក្រាម​​ក៏ដោយ។ ស្ត្រី​វ័យ ៤០ឆ្នាំ​រូប​នេះ​បាន​កើត​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា Lipodema ដែល​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​ទៅ​ប្រមូល​ផ្ដុំ​នៅ​ជើង ​និង​ដៃ។

 

​បូម​ខ្លាញ់​ជើង​អស់​១២លីត្រ ក្លាយ​ជា​ស្រី​ស្អាត

Faye Rodgers-Harris ក្រោយ​ពេល​បូម​ខ្លាញ់​ជើង

 

Faye បាន​ប្រាប់​សារព័ត៌មាន​ Birmingham ថាជើង​របស់​នាង​​ធំ​ទៅៗ ​និង​ធ្វើ​ឲ្យ​កកិត​គ្នា​ពី​​ចុង​ជើង​ ដល់​ជង្គង់ និង​គល់​ភ្លៅ ដែល​ធ្វើ​នាង​​មាន​ការ​លំបាក និង​ឈឺ​​ចាប់​យ៉ាង​ខ្លាំង។ ​​នាង​តែង​តែ​អវត្តមាន​​​នៅ​សាលា​កីឡា ព្រោះ​នាង​​មិន​អាច​ស្លៀក​ឈុត​កីឡា​បាន និង​ត្រូវ​គេ​និយាយ​ចំអកឡកឡឺយ ជា​ហូរ​ហែ។
​នាង​បន្ត​ថា ​នាង​តូច​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​រូប​រាង​​ខ្លួន​ជាពិសេស ដៃ និង​ជើង ថែម​ទាំង​បន្ត​ឡើង​ទម្ងន់​រហូត​ដល់​ ១៤៦គីឡូក្រាម។ គ្រាន់​តែ​ភ្លៅ​ម្ខាង​ ​ស្មើនឹង​ចង្កេះ​ប្ដី​នាង​បាត់​ទៅ​ហើយ។

 

អ្នក​ជំនាញ​​របស់​មន្ទីរពេទ្យ Spire Parkway នៅ​ទីក្រុង Solihull ប្រទេស​អង់គ្លេស​ កញ្ញា Dancey ​ប្រាប់​ថា​ ជា​ទូទៅ​ជំងឺ Lepoedema ​​​បាន​ធ្វើ​ឲ្យ​ដៃ ជើង ភ្លៅ និង​ត្រគាក ​​ពូន​កើត​ជា​ជាលិកា​ខ្លាញ់​ច្រើន​ឡើង​ៗ​ហើយ​វា​​មិន​អាច​ស្រក​​ទៅ​វិញ​ដោយ​ការ​តម​អាហារ និង​ធ្វើ​លំហាត់​ប្រាណ​ឡើយ។ វិធី​ដ៏​ល្អ​បំផុត​គឺ​ត្រូវ​ជួប​គ្រូពេទ្យ ដើម្បី​បូម​ជាតិ​ខ្លាញ់៕

 

​បូម​ខ្លាញ់​ជើង​អស់​១២លីត្រ ក្លាយ​ជា​ស្រី​ស្អាត

ក្រោយពេលបូមខ្លាញ់ជើងហើយ

 

​បូម​ខ្លាញ់​ជើង​អស់​១២លីត្រ ក្លាយ​ជា​ស្រី​ស្អាត

មុន​ពេល​បូម​ខ្លាញ់

 

ចុចអាន៖ ធ្លាប់​តែ​ឃើញ​នារី​កូរ៉េ​​វះកាត់​ស្អាតៗ ឥឡូវ​ជួប​អ្នក​វះ​កាត់​បរាជ័យ​វិញ​ម្ដង

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ mirror