ងាយ​ៗ​ក្នុង​ការ​ថែទាំ​ស្បែក​មុខ​ទាំង​៤​ប្រភេទ​ក្នុង​រដូវ​ធ្លាក់​ខ្យល់

ងាយ​ៗ​ក្នុង​ការ​ថែទាំ​ស្បែក​មុខ​ទាំង​៤​ប្រភេទ​ក្នុង​រដូវ​ធ្លាក់​ខ្យល់

ស្បែក​មុខ​ចែក​ចេញ​ជា​៤​ប្រភេទ​ខុសៗ​គ្នា គឺ​ស្បែក​មុខ​ធម្មតា ស្ងួត ប្រេង​ឬ​ក៏​ខ្លាញ់ និង​ស្បែក​មុខ​ចម្រុះ។ អំឡុង​រដូវ​ត្រជាក់​មាន​ធ្លាក់​ខ្យល់ ស្បែក​មុខ​បាត់​បង់​សំណើម​ច្រើន​បំផុត​មិន​ថា​អ្នក​មាន​ស្បែក​មុខ​ប្រភេទ​ណា​ទេ គឺ​ស្បែក​​របស់​យើង​ចាប់​ផ្ដើម​ស្ងួត​ តឹង រមាស់​ បែក​ស្រកា ដែល​ជា​សញ្ញា​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ទៅ​តាម​ប្រភេទ​ស្បែក​មុខ​នីមួយៗ។

 

បើ​អ៊ីចឹង ត្រូវ​ថែរក្សា​ស្បែក​មុខ​ទាំង​៤​ប្រភេទ​ក្នុង​រដូវ​ធ្លាក់​ខ្យល់​បែប​នេះ​យ៉ាង​ម៉េច​ទៅ? តោះ! ស្រីៗ​យើង​នាំ​គ្នា​ស្វែង​យល់​ទាំងអស់​គ្នា​តាម​រយៈ​ទំព័រ​សុខភាព និង​សម្រស់​របស់​ Sabay!​

 

ងាយ​ៗ​ក្នុង​ការ​ថែទាំ​ស្បែក​មុខ​ទាំង​៤​ប្រភេទ​ក្នុង​រដូវ​ធ្លាក់​ខ្យល់

 

 

១. ស្បែក​មុខ​ធម្មតា​៖

​ថ្វី​ត្បិត​តែ​ស្បែក​មុខ​ធម្មតា​មិន​ចាំបាច់​ថែទាំ​ដិត​ដល់ក៏​ពិត​មែន ប៉ុន្តែ​អំឡុង​រដូវ​ធ្លាក់​ខ្យល់​នេះ វា​ទាម​ទារ​នូវ​ការ​ថែទាំ​ជា​ចាំបាច់ ព្រោះ​ស្បែក​បាត់បង់​សមត្ថភាព​របស់​ខ្លួន​ដើម្បី​រក្សា​សំណើម​ដល់​ទៅ​២៥%។ វិធី​ដ៏​សាមញ្ញ​បំផុត គឺ​ត្រូវ​រក្សា​ទម្លាប់​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន ញ៉ាំ​បន្លែ​ផ្លែឈើ គេង​ឲ្យ​គ្រប់​គ្រាន់ ជា​ពិសេស​ត្រូវ​លាប​ក្រេប​ដែល​មាន​ជាតិ​សំណើម​លើ​ផ្ទៃ​មុខ​១ថ្ងៃ ២ដង រៀង​រាល់​ពេល​សម្អាត​មុខ។

 

២. ស្បែក​មុខ​ស្ងួត៖

ភាព​ស្ងួត​គឺ​ជា​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ និង​ខ្វះ​វីតាមីន​ក្នុង​អំឡុង​ពេល​ធ្លាក់​ខ្យល់។ ស្បែក​ប្រ​ភេទ​នេះ​កាន់​តែ​មាន​បញ្ហា​​ធ្ងន់ធ្ងរ​ឡើង​។ ការ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន រួម​ទាំង​ការ​ប្រើ​ប្រាស់​​ផលិតផល​លាប​ស្បែក​មុខ ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ស្បែក​មុខ​ស្ងួត ជា​ជំនួយ​ផ្តល់​សំណើម​ដល់​ស្បែក​មុខ ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង។

 

៣. ស្បែក​មុខ​មាន​ជាតិ​ខ្លាញ់ ឬ​ប្រេង៖

ស្បែក​មុខ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ មិន​មែន​មាន​ន័យ​ថា​ស្បែក​មុខ​សម្បូរ​ជាតិ​សំណើម​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ស្បែក​ប្រភេទ​នេះ​មិន​គួរ​ចង់​ឲ្យ​គយ​គន់ ថែម​ទាំង​ពិបាក​ក្នុង​ការ​តុបតែង​មុខ​ទៀត​ផង។ ដើម្បី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ពី​ផ្ទៃ​មុខ និង​ថែរក្សា​ស្បែក​មុខ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​ឲ្យ​បាន​ល្អ​នៅ​រដូវ​ធ្លាក់​ខ្យល់​ អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ផ្នែក​អនាម័យ គប្បី​លាង​សម្អាត​ជា​ប្រចាំ​តាម​វិធី​ធម្មជាតិ​ និង​ប្រើ​ប្រាស់​ផលិត​ផល​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​លើ​ផ្ទៃ​មុខ​។

 

៤. ស្បែក​មុខ​ចម្រុះ​៖

គឺ​ជា​ប្រភេទ​ស្បែក​ដែល​មាន​ការ​រួម​បញ្ចូល​គ្នា​ទាំង​ប្រភេទ​ស្បែក​ធម្មតា ស្ងួត និង​ស្បែក​ដែល​ មាន​ជាតិ​ខ្លាញ់។ ស្បែក​ប្រភេទ​នេះ​មាន​ការ​ពិបាក​ក្នុង​ការ​ថែទាំ​បន្តិច តម្រូវ​ឲ្យ​យើង​ព្យាយាម​ សម្រប​សម្រួល​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង ដោយ​ពេល​ខ្លះ​ធ្វើ​តាម​វិធី​សាស្រ្ត​អ្នក​ដែល​មាន​ស្បែក​ធម្មតា​ ពេល​ខ្លះ​ថែទាំ​តាម​របៀប​ស្បែក​ស្ងួត រី​ឯ​ពេល​ខ្លះ​ទៀត​អនុវត្ត​តាម​ស្បែក​មុខ​ដែល​មាន​ជាតិ​ខ្លាញ់​។

 

ផន មាន​ផលិតផល​ជាច្រើន​ប្រភេទ​ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ថែរក្សា​សម្រស់​ផ្ទៃ​មុខ​ ដូចជា​ក្រែម​សម្រាប់​ផ្តល់​សំណើម និង​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​ម៉ត់​រលោង​បែប​ធម្មជាតិ​ និង​ហ្វូម​លាង​មុខ​តម្រូវ​ទៅ​តាម​ប្រភេទ​ស្បែក​មុខ បរិយាកាស និង​លក្ខខណ្ឌ​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រៅ​ពី​ថែរក្សា​ផ្ទៃ​មុខ​ជាមួយ​ផន អ្នក​ក៏​អាច​ថែរក្សា​ស្បែក​ដៃ ជើង ឬ​ដង​ខ្លួន​ជាមួយ​វាសឺនលីន​ផង​ដែរ​។

 

 

ក្នុង​ខែវិច្ឆិកា​នេះ ផន និង​វ៉ាសឺលីន ក៏​មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស​នៅ​តាម​ផ្សារ​ទំនើប និង​ឱសថស្ថាន​ទំនើបៗ​នៅ​ភ្នំពេញ ដូចជា ផ្សារ​ឡាក់គី, ផ្សារ​អ៊ីអន, Guardian, Ucare Pharma,​ តូប​ថែរក្សា​សម្រស់​របស់​ផន​ផង​ដែរ។ ទិញ​ក្រែម​លាប​មុខ Pond Flawless White 50g ឬ​ឡេលាប​ស្បែក​វ៉ាសឺលីន 400ml នឹង​ទទួល​បាន​កាបូប Makeup ផន​, អាវយឺត, ឆ័ត្រ, កាបូប​យួរ ឬ​កន្សែង​បង់​ក។ លើស​ពី​នេះ ក៏​មាន​ការ​ទិញ​១ ថែម​១​ផង​ដែរ។ ការ​ផ្ដល់ជូន​ពិសេស​អាច​ខុស​គ្នា​តាម​ទី​កន្លែង និង​ខែ​នីមួយៗ៕

 

ងាយ​ៗ​ក្នុង​ការ​ថែទាំ​ស្បែក​មុខ​ទាំង​៤​ប្រភេទ​ក្នុង​រដូវ​ធ្លាក់​ខ្យល់

 

ងាយ​ៗ​ក្នុង​ការ​ថែទាំ​ស្បែក​មុខ​ទាំង​៤​ប្រភេទ​ក្នុង​រដូវ​ធ្លាក់​ខ្យល់