ដោះលែងកូនសិស្សលោក​២នាក់លួចលុយ​កឋិនទាន​ក្នុងវត្ត​មង្គត់បុរី​

រាជធានីភ្នំពេញ ៖ សេចក្តី​រាយករណ៍​បាន​ឱ្យដឹងថា ក្មេងប្រុស​២នាក់​ជាកូនសិស្ស​លោក​ ដែលបានប្រព្រឹត្តបទល្មើស​លួចលុយ​ព្រះ​សង្ឃសម្រាប់​ធ្វើ​អង្គកឋិន​ទានចំនួន​២៥០០ដុល្លារនោះក្នុងវត្ត​មង្គត់បុរី ​ត្រូវ​​ដោះលែង​វិញ​​ហើយ បន្ទាប់ពី​ដើមបណ្តឹង​​ (ព្រះ​សង្ឃ​រង​គ្រោះ) មិន​បាន​​ដាក់​ពាក្យ​ប្តឹងប្តល់​នោះ ។ មួយវិញ​ទៀត ក្មេងប្រុសទាំង​២នាក់ គឺជា​អនីតិជនផង​ដែរ ដោយគ្រាន់តែ​សមត្ថកិច្ច​បាន​ធ្វើការ​​ណែនាំអប់រំ​រួច អនុញ្ញាត​ត្រឡប់​ទៅផ្ទះវិញ​ កាលពីវេលាយប់ថ្ងៃទី​០៤ តុលា ២០១៥ ។

គួររំលឹកថា កូនសិស្សលោក​២នាក់ លួច​លុយ​កឋិន​ទានទៅ​ទិញ​ទូរស័ព្ទ​អាយ​ហ្វូ​ន​៥ និង​យក​ទៅ​លេង​ហ្គេ​ម ត្រូវ​ក្របួច​ជាប់