មន្ត្រី​នគរបាល​៥​នាក់​ និង​ជន​ស៊ី​វិល​ម្នាក់​ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ ករណី​ប្រើប្រាស់​យានជំនិះ​ពាក់​ស្លាក​លេខ​នគរបាល​ក្លែងក្លាយ​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​មន្ត្រី​នគរបាល​ចំនួន​៥​នាក់​ និង​ជន​ស៊ី​វិល​ម្នាក់​ទៀត​ ទៅ​ស្ថាប័ន​តុលាការ​ចាត់ការ​តាម​ច្បាប់​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​យានជំនិះ​ពាក់​ស្លាក​លេខ​ "​នគរបាល​"​ ក្លែងក្លាយ​ បន្ទាប់​ពី​ជន​ទាំង​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​រយៈពេល​០២​ថ្ងៃ​កន្លង​មក​ ។​

​យានជំនិះ​ដែល​ជន​ទំនើង​ទាំង​៦​នាក់​ប្រើប្រាស់​ដោយ​ពាក់​ស្លាក​លេខ​ "​នគរបាល​"​ ក្លែងក្លាយ​ និង​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​នោះ​ គឺជា​ប្រភេទ​ទោចក្រយានយន្ត​ ចំនួន​៦​គ្រឿង​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ប្រើប្រាស់​យានជំនិះ​ពាក់​ស្លាក​លេខ​ "​នគរបាល​"​ ក្លែងក្លាយ​ គឺ​បាន​ប្រព្រឹត្ត​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ចំនួន​២​ករណី​ គឺ​ រំលោភ​លើ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០១១៥/០០១​ ចុះ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៥​ផង​ និង​រំលោភ​បំពាន​លើ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ផង​ ៕​

មន្ត្រី​នគរបាល​៥​នាក់​ និង​ជន​ស៊ី​វិល​ម្នាក់​ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ ករណី​ប្រើប្រាស់​យានជំនិះ​ពាក់​ស្លាក​លេខ​នគរបាល​ក្លែងក្លាយ​មន្ត្រី​នគរបាល​៥​នាក់​ និង​ជន​ស៊ី​វិល​ម្នាក់​ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ ករណី​ប្រើប្រាស់​យានជំនិះ​ពាក់​ស្លាក​លេខ​នគរបាល​ក្លែងក្លាយ​