ក្រុមហ៊ុនYANMARចូលខ្លួនជួយបាល់ទាត់ជម្រើសជាតិ

ភ្នំពេញ:     ​ភ្នំពេញ​:​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានប្រកាស​ក្នុង​សន្និសីទកាសែត​ នៅ​ល្ងាច​ថ្ងៃទី​៤​តុលា​ថា​ក្រុមហ៊ុន​ YANMAR របស់​ជប៉ុន​បានប្រកាស​ពី​ការជួយ​ដល់​បាល់ទាត់​កម្ពុជា​ចាប់ពីពេលនេះ​តទៅ​ហើយ ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង លោក Kozo Tashimaដែលជា​អនុប្រធាន​សហព័ន្ធ​បាល់ទាត់​ជប៉ុន និង ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​របស់ FIFA បាន​ចូលរួម​ក្នុង​សន្និសីទ​នេះដែរ ។​

​    ​ក្រុមហ៊ុន​YANMAR ជា​ក្រុមហ៊ុន​ជប៉ុន​ដំបូង និង ដ៏​ធំ​មួយ​ដែលជា​ដៃគូ​ឧបត្ថម្ភ​ដល់​ក្រុមបាល់ទាត់​ជាច្រើន​ក្នុង​ទ្វីបអាស៊ី និង ក្លឹប​ធំៗ​ដេ​លលេង​ក្នុង League របស់​អង់គ្លេស ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ខៀវ សា​ម៉េ​ត​បាន​បញ្ជាក់ថា​សម្រាប់​ឆ្នាំ​២០១៥​នេះ YANMAR បាន​ឧបត្ថម្ភ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ចំនួន​៥០.០០០​ដុល្លារ​ដេ​ល​ ការឧបត្ថម្ភ​នេះ​មួយផ្នែក​ជួយ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រៀប​ចំ​ ក្រុម​ជម្រើសជាតិ​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក​សម្រាប់​ឆ្នាំ​ ២០១៨(2018 FIFA World Cup Russy -Preliminary Competition) ។​

​    ​លោក​បន្តថា​សម្រាប់​ការត្រៀមខ្លួន​ដើ​ម្បូ​ចូលរួម​ប្រកួត​ក្នុង​ ព្រឹត្តិការណ៍​នីមួយៗ​នោះ​គឺ​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ ឲ្យ​បាន​ត្រឹមត្រូវ​ដូចជា​ការប្រកួត​មិត្ត​ភាពជា​លក្ខណៈ​អន្តរជាតិ​ទាំង​ ក្នុងប្រទេស និង ក្រៅប្រទេស​ដើម្បី​ដកស្រង់​បច្ចេក​ ទេស ។ ត្រូវមាន​សម្ភារៈ​ដើម្បី​ហ្វឹកហាត់ និង ការប្រកួត​ព្រមទាំង​ការលើកទឹកចិត្ត​ដល់​កីឡាករ និង គ្រូបង្វឹក និង អា​ហារ​បំប៉ន​ទៀតផង ។ ។​

​    ​គួររ​បញ្ជាក់ថា YANMAR ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៥៧​ដោយ​ក្លាយជា​ដៃ​គុ​របស់ FIFA គាំទ្រ​ក្រុម​Manchester United ព្រមទាំង​គាំទ្រ​ដល់ J-League របស់​ជប៉ុន និង AFC Champion League ។ ពេលនេះ​ក្រុម​ហ៊ុន YANMAR បាន​បន្ត​ជួយ​ដល់​បាល់ទាត់​កម្ពុជា​ដែល​ដំបូង​គឺ​ជួយ​ជា​សម្លៀកបំពាក់​ជាដើម ។​

​    ​លោក Ken Araki ដេ​ល​ជា​មន្ត្រី​ប្រតិបត្តិ​របស់ YANMAR ក៏បាន​ប្រកាស​ដែរ​ថា​លោក​ស្រឡាញ់​ក្រុម​បាល់​ទាត់​ថ្នាល​ហើយ​លោក​នឹង​គិត​ ទៅដល់​រឿងនេះ ។​