និស្សិត​អាស៊ី​អ៊ឺរ៉ុប​ម្នាក់ ស្លាប់​ដោយសារ​ខ្យល់គ

ភ្នំពេញ:  និស្សិត​ឆ្នាំ​ទី​១ នៅ​អាស៊ី​អ៊ឺរ៉ុប ម្នាក់ បន្ទាប់ពី​មកលេង​ម្តាយ នៅ​បន្ទប់​ផ្ទះជួល បាន​២​យប់មាន​អាការ​:​មិន​ស្រួលខ្លួន​ត្រូវ​ខ្យល់គ​ស្លាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​បន្ទប់ផ្ទះជួល ជាន់​ទី​១ ផ្លូវលំ ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ មានឈ្មោះ ហៀ​ង សា​វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ អាស៊ីអ៊ឺរ៉ុប មាន​ស្រុកកំណើត​នៅ​ភូមិ​ត្បែង ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។​

​តាម ម្តាយ របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ កូនប្រុស​របស់គាត់ធ្វើដំណើរ​មកពី​ស្រុក មកលេង​ស្នាក់នៅ​ជាមួយ​គាត់​ដល់​បន្ទប់​ជួល​ទើបតែបាន​២​យប់ តាំងពី​ថ្ងៃទី​២ ខែវិច្ឆិកា មក​ម្លេះ ហើយ​មាន​អាការ​:​មិន​ស្រួលខ្លួន គាត់​ក៏បាន​កោសខ្យល់​ឲ្យ ម្តង​រួចមកហើយ លុះដល់​យប់​ថ្ងៃកើតហេតុ ខណ​:​ដែល​កំពុងសម្រាក ក្នុង​បន្ទប់​៣​នាក់ ម្តាយកូន លុះដល់​វេលា​ខាងលើ ជនរងគ្រោះ រើ​បំ​រ៉ា​ស់ត្រដរខ្យល់ សន្លប់​បាត់មាត់បាត់ក ភ្លាមៗ​នោះ នាំគ្នា ជួយ​ច្របាច់​គួ​ក ផ្អើល​ទាំងអ្នកជិតខាង​នាំគ្នា​ទៅ​ជួយ តែ​អ្វីៗ​ហួសពេល​ទៅហើយ ជនរងគ្រោះ បាន​ដាច់ខ្យល់ស្លាប់ រកតែ​យកទៅ​ពេទ្យ​មិនទាន់​ផង រហូតដល់​ព្រឹក​រាយការណ៍​​ប្រាប់​សមត្ថកិច្ច មូលដ្ឋាន​ឲ្យ​ចុះមក​អន្តរាគមន៍ ។​

​ក្រោយពី​ទទួល​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ពោធិ៍សែន​ជ័យ បាន​ចុះមក​ពិនិត្យ​លើ​ខ្លួន​សាកសព ឃើញថា​ពិតជា​ស្លាប់​ដោយ​ជម្ងឺខ្យល់គ  រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​ឯ​ស្រុកកំណើត នៅ​ព្រៃវែង​៕​