Arsenal សម្លឹង​ជ័យ​ជម្នះ​លើក​ទី ២ ក្នុង​ពូល F យប់​នេះ

ក្រុម Arsenal នឹង​ប្រមាញ់​រក​ការកត់​ត្រាជ័យ​ជម្នះ​ជាលើកទី ២ ជាប់​ៗ​គ្នា​លើ​ក្រុម Bayern នៅពេល​ដែល​ក្រុម​ទាំង​ពីរ​ជួប​គ្នានៅ​កីឡដ្ឋាន Allianz Arena​។

Arsenal

ក្រោយ​ពី​ចាញ់​ក្នុង​ការ​ប្រកួត ២ លើកដំបូង​របស់​ពួកគេក្នុង​ពូល F ក្រុមកាំ​ភ្លើង​ធំ បានធ្វើ​ឲ្យ​ក្តីសង្ឃឹម​នៃ​ការ​ឈាន​ទៅ​វគ្គ ​១៦ ក្រុម​ចុង​ក្រោយ​របស់​ពួកគេ​រស់ឡើង​វិញ​ជាមួយ​នឹង​ជ័យជម្នះ ២-០ លើ​ក្រុមអាល្លឺម៉ង់ កាល​ពី ២ សប្តាហ៍​មុន។

ក្រុម​ម្ចាស់​ជើងឯក​របស់​ក្រិក Olympiakos អាចនឹងបោះជំ​ហាន​ដ៏​ធំ​ឆ្ពោះទៅ​កាន់​វគ្គ ​១៦ ក្រុមចុងក្រោយ​ជា​មួយ​នឹងជ័យជម្នះ​ក្នុង​ផ្ទះ​ខ្លួន​ឯង​លើក្រុម Dinamo Zagreb ក្នុង​ទីក្រុង Piraeus​។

ក្រុមរបស់លោក Marco Silva បាន​ចាប់​ផ្តើមយុទ្ធ​នាការបស់​ពួកគេ​ជា​មួយ​នឹង​ការបរាជ័យ ៣-០ ក្នុង​ផ្ទះខ្លួនឯង​ពេល​ជួប​ក្រុម Bayern Munich ប៉ុន្តែ ក្រោ​មមក​បាន​ផ្តួល​ក្រុម Arsenal ក្នុង​ទីក្រុងឡុងដ៍ និងឈ្នះ ១-០ នៅ​លើទឹកដី​ក្រូអាស៊ី៕