ចង់កម្ចាត់មុនក្បាលខ្មៅឲ្យបាត់ជារៀងរហូតកុំភ្លេចគ្រឿងផ្សំ ៣មុខនេះ

តើអ្នក​ជាមនុស្សម្នាក់​ដែល​មានបញ្ហា​ជាមួយនឹង​មុនក្បាលខ្មៅក្បាលមែនទេ? អ្នកអាចនឹង​បាត់បង់​ភាពស្រស់ស្អាត ប្រសិនបើ​ផ្ទៃមុខ​របស់អ្នក​មានសុទ្ធតែ​មុនក្បាលខ្មៅ។ ប៉ុន្តែ​សូម​កុំបារម្ភ! លោកអ្នកគ្រាន់​តែអនុវត្តជាមួយ​នឹងរូបមន្តធម្មជាតិ​សាមញ្ញៗ ដែល​ជួយប្រឆាំង​នឹងចំណុចខ្មៅ​​នៅលើផ្ទៃមុខ​របស់អ្នកបាន និងធ្វើឲ្យ​ផ្ទៃមុខ​របស់អ្នក​មានភាព​ស្រស់ស្អាត​ម្ដង​ទៀត។ រូបមន្ត​នេះ ត្រូវការ​គ្រឿងផ្សំ ៣ មុខ ដែល​អ្នកអាច​រកបាន​យ៉ាងងាយស្រួល​នៅក្នុង​ផ្ទះបាយ​របស់អ្នក។
 
ចង់កម្ចាត់មុនក្បាលខ្មៅឲ្យបាត់ជារៀងរហូតកុំភ្លេចគ្រឿងផ្សំ ៣មុខនេះ
មុនក្បាលខ្មៅ​ភាគច្រើន​វាកើតឡើង​នៅត្រង់ ច្រមុះ, រវាងចិញ្ចើម និងចង្កា។ ស្បែក​ដែល​មានខ្លាញ់ និងខ្លាញ់ខ្លាំង​គឺជាមូលហេតុ​ចម្បង​បំផុត។ ពួកវា​បានធ្វើឲ្យ​ស្ទះរន្ធញើស​ស្បែក​បូករួមជាមួយ​នឹង​ភាពកខ្វក់​​ដែល​កើតឡើង​ផងដែរ។
ក្រៅពីការព្យាបាល​នៅក្នុងកែ​សម្ផស្សផ្សេងៗ​ដែលមាន​តម្លៃថ្លៃ លោកអ្នក​ក៏អាចធ្វើការព្យាបាល​ជាមួយនឹង​វិធីសាស្ត្រសាមញ្ញ ដែលមាន​ប្រសិទ្ធិភាព ប្រសិន​បើអ្នក​អនុវត្តឲ្យ​បាន​ត្រឹមត្រូវ។
អ្វីដែលអ្នកត្រូវការ៖ 
- ស្ករ
- ក្រូចឆ្មា 
- ទឹកឃ្មុំ
ជាដំបូងអ្នក​ត្រូវកាត់ផ្លែ​ក្រូចឆ្មា​ជាពីរ​ចំណែក ចាក់ទឹកឃ្មុំ​ចូលនៅលើ​វា និងបន្ថែម​ស្ករបន្ដិច។ បន្ទាប់​មកយក​វាមកលាបត្រង់​តំបន់ដែល​មានបញ្ហា​មុនក្បាលខ្មៅ​នេះ។
ជាមួយនឹង​ការត្រដុស អ្នកនឹង​បានសម្អាត​រន្ធញើស និងធ្វើឲ្យផ្ទៃមុខ​របស់អ្នក​គ្មានជាតិខ្លាញ់ អ្នកប្រើវិធី​សាស្រ្តនេះ មុនក្បាលខ្មៅ​នឹងចាកចេញ​ពីផ្ទៃមុខ​របស់អ្នក​ជារៀង​រហូត។ ដើម្បី​ទទួល​បានប្រសិទ្ធិភាពខ្ពស់ និងកុំឲ្យ​បញ្ហានេះកើត​មានលើអ្នក​ម្ដងទៀត អ្នកត្រូវ​អនុវត្តវា​ឲ្យបាន​ញឹកញាប់ តាម​ដែលអ្នក​អាចធ្វើទៅ​បាន។
ទឹកឃ្មុំត្រូវបាន​គេស្គាល់ថា ជាថ្នាំសម្លាប់​មេរោគធម្មជាតិ​មួយដែល​ល្អបំផុត និងជួយ​ឲ្យស្បែក​មានសំណើម​ផងដែរ។ 
ក្រូចឆ្មា​ត្រូវបាន​គេប្រើដើម្បីធ្វើឲ្យស្បែកស ហើយសារជាតិអាស៊ីត​របស់ក្រូចឆ្មា​ត្រូវគេប្រើ​នៅក្នុង​វិធីសាស្ត្រគីមី​ក្នុងការ​បកនៃស្បែក​ផ្ទៃមុខ​ផងដែរ។ ស្ករ វាជួយ​ក្នុងការ​លាង​ជម្រះ​កោសិកាស្បែក​ដែល​ងាប់ ហើយលាង​សម្អាត​រន្ធញើសដែល​ជួយឲ្យទឹកឃ្មុំ និងទឹកក្រូចឆ្មា​អាចជ្រាប​ចូល​ទៅក្នុងស្បែក​បានកាន់​តែជ្រៅ ក្នុងការ​ព្យាបាល​ដែលធ្វើឲ្យ​អ្នកទទួល​បានប្រសិទ្ធិភាព​ដ៏អស្ចារ្យ​ដែលអ្នក​មិន​នឹកស្មានដល់៕
ដោយៈ Brugn
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចង់កម្ចាត់មុនក្បាលខ្មៅឲ្យបាត់ជារៀងរហូតកុំភ្លេចគ្រឿងផ្សំ ៣មុខនេះ