សុដន់ធ្លាក់យារ លែងជាបញ្ហាទៀតហើយ ជាមួយវិធីសាស្ត្រ ធម្មជាតិងាយៗបែបនេះ អាចជួយអ្នកបាន

ជាទូទៅ បញ្ហាសាមញ្ញដែលស្ត្រី ត្រូវធ្វើការដោះស្រាយ ជាពិសេសសម្រាប់អ្នកដែលមានអាយុកាន់តែជ្រេ នោះគឺ សុដន់ធ្លាក់យារ ព្រោះវាបាត់បង់ភាពយឺតទៅតាមវ័យ។

សុដន់ធ្លាក់យារ លែងជាបញ្ហាទៀតហើយ ជាមួយវិធីសាស្ត្រ ធម្មជាតិងាយៗបែបនេះ អាចជួយអ្នកបាន
រូបភាពតំណាងសុដន់យារធ្លាក់របស់ស្រ្តី

ជាមួយគ្នានេះដែរ កត្តាជាច្រើនដែលបណ្តាលឲ្យសុដន់បានបាត់បង់ភាពក្លុំតឹងណែនល្អនោះមានដូចជា ការមានផ្ទៃពោះ ការឈប់មករដូវ របបអាហារមិនត្រឹមត្រូវ ការឡើងទម្ងន់ ឬចុះទម្ងន់លឿនពេក ការប្រើប្រាស់អាវទ្រនាប់មិនសមរម្យ ការជក់បារី សេពគ្រឿងស្រវឹង ព្រមទាំងកត្តាផ្សេងទៀតជាច្រើន។

យ៉ាងណាមិញ មិនមែនមកពីការបំបៅកូនពេលមានផ្ទៃពោះ ទើបធ្វើឲ្យសុដន់ធ្លាក់ទ្រុឌទ្រោមនោះទេ តែផ្ទុយទៅវិញ គឺដោយសារតែការឡើងទម្ងន់ទៅវិញទេ។

ការផ្លាស់ប្តូរយឺតៗបន្តិចម្តងៗនៃរូបរាងសុដន់នេះ អាចការពារបាន តាមមធ្យោបាយមួយចំនួន ខាងក្រោមនេះ៖

1.  រក្សាលំនឹងទម្ងន់ដែលធ្វើឲ្យមានសុខភាពល្អ

2. បរិភោគទឹកឲ្យបានច្រើន

3. អនុវត្តរបបអាហារដែលនាំឲ្យមានសុខភាពល្អ និងទម្លាប់ហាត់ប្រាណ

4. ជាទៀងទាត់គួរលាបប្រេង ឬក្រេម ដែលធ្វើពីផ្លែទទឹម ឬប្រទាលកន្ទុយក្រពើ

5. ធ្វើលំហាត់ប្រាណរាងកាយ ដោយផ្តោតសំខាន់តំបន់ទ្រូង ដូចជាអាវ៉ង លើកដុំដែកជាដើម

6. ធ្វើការម៉ាស្សាសុដន់ជាមួយទឹកកក បើអាចទៅរួច

7. ធ្វើការម៉ាស្សាសុដន់ជាមួយបន្លែ និងប្រេងដែលចាំបាច់។

ជាមួយវិធីសាស្ត្របែបធម្មជាតិងាយស្រួលរកនៅផ្ទះរបស់អ្នក ដែលអាចជួយមិនឲ្យសុដន់យារ ធ្លាក់ដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ៖

វិធីប្រើ៖ គ្រាន់តែច្របល់គ្រឿងផ្សំទាំងនោះបញ្ចូលគ្នា ហើយលាបនិងម៉ាស្សាថ្នមៗ​នៅលើសុដន់នោះ និងទុក វាកន្លះម៉ោង សឹមលាងទឹកចេញជាការស្រេច៕

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត